* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ចុះពិនិត្យរដ្ឋបាលទីតាំងចំនួន៤ ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត ក្រែងលបលួចប្រព្រឹត្តបទល្មើស Online Scams

29-05-2026 22:14

(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ បានចុះពិនិត្យរដ្ឋបាលទីតាំងចំនួន៤ ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត ក្រែងមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត ដែលមានការចូលរួមពីសមាជិកក្រុមទី៤ ទទួលខុសត្រូវខេត្តបន្ទាយមានជ័យ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋាន។ ក្នុងនោះសមត្ថកិច្ចបានពិនិត្យរួមមាន៖

*ទីតាំងទី១ អគារកម្ពស់៤ជាន់ផ្ទាល់ដី មាន២០បន្ទប់ នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រកឃើញមានជនបរទេសចំនួន២៧នាក់ ស្រី១៥នាក់ ជាជនជាតិឥណ្ឌូនេស៊ី (មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ)។ ជនបរទេសខាងលើ បានសំណូមពរសមត្ថកិច្ចជំនាញជួយអន្ដរាគមន៍បញ្ជូនគាត់ទៅខេត្តសៀមរាប ដើម្បីធ្វើយ៉ាងណាបានត្រឡប់ទៅប្រទេសដើមវិញ។

តាមការសន្និដ្ឋានរបស់ក្រុមការងារ ជនបរទេសខាងលើ ពុំមានលទ្ធភាពទិញសំបុត្រធ្វើដំណើរ ដោយរង់ចាំការឧបត្ថម្ភពីក្រុមគ្រួសារ ដើម្បីបានត្រឡប់ទៅប្រទេសកំណើតវិញ ប៉ុន្ដែសមត្ថកិច្ចជំនាញមិនមានលទ្ធភាព ធ្វើតាមសំណូមពររបស់ពួកគាត់ទេ ដោយបានណែនាំពួកគាត់ឲ្យចាកចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងបានអប់រំម្ចាស់ទីតាំងអំពីច្បាប់ និងអនុក្រឹត្យលេខ០៣ និងបានឲ្យម្ចាស់ធ្វើកិច្ចសន្យា។

*ទីតាំងទី២ ផ្ទះជួលកម្ពស់២ជាន់ ១៩បន្ទប់ មានជនបរទេសចំនួន៦នាក់ ជាជនជាតិថៃ បានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរបន្ដនីតិវិធី ពុំមានសម្ភារ:សង្ស័យពាក់ព័ន្ធបទល្មើសស្កេម អប់រំ និងធ្វើកិច្ចសន្យា។

*ទីតាំងទី៣ ផ្ទះជួលកម្ពស់៤ជាន់ផ្ទាល់ដី មាន១៩បន្ទប់ ជាបន្ទប់ស្នាក់នៅ ពុំមានជនបរទេស មានតែជនជាតិខ្មែរស្នាក់នៅចំនួន៣៥នាក់ ស្រី១៥នាក់ ពុំមានសម្ភារៈសង្ស័យ អប់រំ ធ្វើកិច្ចសន្យា។

*ទីតាំងទី៤ មានកម្ពស់៣ជាន់ផ្ទាល់ដី នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពុំឃើញមានមនុស្សស្នាក់នៅ គ្មានសម្ភារៈសង្ស័យពាក់ព័ន្ធបទល្មើសស្កេម៕