សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំង និងផ្ទេរភារកិច្ចអភិបាលស្រុកចំនួន៤ នៅខេត្តបន្ទាយមានជ័យ
30-05-2026 09:20
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង និងផ្ទេរភារកិច្ចអភិបាលស្រុកចំនួន៤ នៅខេត្តបន្ទាយមានជ័យ រួមមាន ស្រុកស្វាយចេក ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកមង្គលបូរី។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។
អនុក្រឹត្យបានបញ្ជាក់ថា
លោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក ត្រូវបានផ្ទេរឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ។
លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ ត្រូវបានផ្ទេរទៅជាអភិបាលស្រុកមង្គលបូរី។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ត្រូវបានផ្ទេរទៅជាអភិបាលស្រុកថ្មពួក។
លោក អែម សុខា អភិបាលស្រុកថ្មពួក ត្រូវបានផ្ទេរទៅជាអភិបាលស្រុកអូរជ្រៅ។
លោក ស៊ុត ង៉ុយ អភិបាលរងស្រុកព្រះនេត្រព្រះ ត្រូវបានតែងតាំងជាអភិបាលស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ខាងក្រោមជាអនុក្រឹត្យសម្តេចធិបតី ហ៊ុន ម៉ាណែត៖











