អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា នៃវិទ្យាល័យ ហ៊ុន សែន ប៉េងហួត ស្វាយតានាន់

30-05-2026 13:55

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អាគារសិក្សា និងបណ្ណាល័យ នៃវិទ្យាល័យ ហ៊ុន សែន ប៉េងហួត ស្វាយតានាន់ ស្ថិតក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ។

បើតាមលោកអភិបាលខេត្ត បានឲ្យដឹងថា អាគារសិក្សា១ខ្នង ដែលកំពុងសាងសង់នោះ មានកម្ពស់ ៣ជាន់ ១៥បន្ទប់ និងបណ្ណាល័យ ១ខ្នង ដែលជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គូបញ្ជាក់ថា ក្នុងបេសកកម្មនេះលោកអភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារអញ្ជើញពិនិត្យស្ថានភាពការអភិវឌ្ឍ នៅក្នុងភូមិសាស្ត្រឃុំបារាយណ៍ ស្រុកស្រីសន្ធរផងដែរ៕