សមត្ថកិច្ចខេត្តកំពង់ឆ្នាំង កំពុងធ្វើការរឹតបន្តឹងច្បាប់ចរាចរណ៍ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
30-05-2026 15:06
(កំពង់ឆ្នាំង)៖ រថយន្តធុនធ្ងន់កែច្នៃទ្រុងខុសបច្ចេកទេសជាច្រើនគ្រឿង ត្រូវបានមន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ សហការជាមួយមន្ត្រីការិយាល័យ ចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ធ្វើការចាប់ឃាត់ កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៥៣ ត្រង់ចំណុចភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ក្បែរផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវវាងក្រុងកំពង់ឆ្នាំង។
លោកវរសេនីយ៍ឯក លី ណា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ពាក់ព័ន្ធករណីរថយន្តកែច្នៃខុសបច្ចេកទេសដែលត្រូវ បានសមត្ថកិច្ចឃាត់ខាងលើនេះ គឺមានចំនួន៤គ្រឿង រថយន្តទាំងអស់ខាងលើនេះដែរ បានធ្វើដំណើរចេញពីខេត្តកំពង់ស្ពឺ ឆ្លងកាត់តាមផ្លូវជាតិលេខ៥៣ ក្នុងទិសដៅទៅកាន់ខេត្តបាត់ដំបង លុះមកដល់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកផ្លូវវាងក្រុងកំពង់ឆ្នាំងស្របពេលនោះ សមត្ថកិច្ចរបស់លោកកំពុងសម្រួលចរាចរណ៍ ជូនគណៈប្រតិភូឆ្លងកាត់ទៅខេត្តពោធិ៍សាត់ ឃើញដូច្នេះរថយន្តទាំងអស់នោះ មិនហ៊ានធ្វើចរាច រណ៍បន្តទៅមុខទៀតនោះឡើយ ដោយពួកគេបានចតរថ យន្តចាក់សោរថយន្តទុកចោលហើយតៃកុងបាននាំគ្នាគេ ចចេញពីទីនោះទាំងអស់ផងដែរ។
លោកបានបន្តឱ្យដឹងទៀតថា ក្នុងចំណោមរថយន្ត៤គ្រឿង ដែលចតទុកចោលនៅលើផ្លូវសាធារណៈខាងលើនេះមាន១គ្រឿង ត្រូវបានអ្នកធ្វើដំណើរតាមផ្លូវជិះម៉ូតូទៅបុកពី ក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ដោយសារតែរថយន្ត ចតទុកចោល ពុំបានដាក់ផ្លាកសញ្ញា ឬបំពាក់ភ្លើងបំភ្លឺត្រឹមត្រូវ។
លោកបានបញ្ជាក់ទៀតថា ក្នុងចំណោមរថយន្ត៤គ្រឿងខាងលើនេះ គឺរថយន្ត១គ្រឿងដែលបង្កគ្រោះថ្នាក់ចរាចរ ណ៍ដល់អ្នកធ្វើដំណើរត្រូវបានយកមករក្សាទុកនៅការិយា ល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត រងចាំធ្វើការដោះស្រាយ។
ដោយឡែករថយន្ត៣គ្រឿងទៀត បានប្រគល់ជូនមន្ទីរសាធារណការដើម្បីពិនិត្យទៅលើលក្ខណៈបច្ចេកទេស របស់រថយន្តតើមានខុសលក្ខណៈបច្ចេកទេសត្រង់ណាខ្លះ និងធ្វើការកែតម្រូវឬត្រូវកាត់ទ្រុងចេញឱ្យស្របទៅតាមលក្ខណៈបច្ចេកទេសរបស់រថយន្តដែ លអាចបើកបរតាមដងផ្លូវសាធារណៈឲ្យបានត្រឹមត្រូវ។
លោកនាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា ដោយអនុវត្តតាមការណែនាំរបស់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏ដូច ជាអនុវត្តតាមការណែនាំរបស់លោកស្នងការនគរបាលខេត្ត ក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះដែរលោកស្នងកា រនគរបាលខេត្តកំពង់ឆ្នាំង ក៏តែងតែបានធ្វើការណែនាំជាញឹកញាប់ដល់មន្ត្រីជំនាញពាក់ព័ន្ធ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងទាំងអស់ត្រូវបន្តយកចិត្តទុកដាក់រួម គ្នាពង្រឹងច្បាប់ច រាចរណ៍ ពិសេសត្រូវចុះណែនាំដល់បង ប្អូនអ្នកធ្វើដំណើរតាមដងផ្លូវនៅគ្រប់មូលដ្ឋានដើម្បីឱ្យពួក គាត់គោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា គឺជាការរួមចំ ណែកក្នុងការកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងមូលដ្ឋាន៕



















