សាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន បណ្តោះអាសន្ន ជនសង្ស័យជនជាតិចិន-តៃវ៉ាន់៦នាក់ ពីបទឆបោកតាមប្រព្រ័ន្ធបច្ចេកវិទ្យា
30-05-2026 16:03
(ភ្នំពេញ)៖ លោក ទិត សុទ្ធីបូរ៉ាឆាត ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន បណ្តោះអាសន្ន ជនសង្ស័យចំនួន០៦ នាក់ (ស្រី០១នាក់)៖
១៖ ឈ្មោះ LIN ZI-HAO ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន-តៃវ៉ាន់។
២៖ ឈ្មោះ LU SHAO-HSUAN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់។
៣៖ ឈ្មោះ CHEN MEI-JU ភេទស្រី អាយុ២១ឆ្នាំ ជនជាតិចិន-តៃវ៉ាន់។
៤៖ ឈ្មោះTSENG WEN-CHUN ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ចិន-តៃវ៉ាន់។
៥៖ ឈ្មោះ CHANG WEI-EN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន-តៃវ៉ាន់។
៦៖ ឈ្មោះ LIU JIA-SHENG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ចិន-តៃវ៉ាន់។
ជនសង្ស័យទាំង៦ ត្រូវបានឃាត់ខ្លួន ពីបទឆបោកតាមប្រព្រ័ន្ធបច្ចេកវិទ្យា ដោយមានការរៀបចំជាក្រុមមានការចាត់តាំង នៅអគារលេខ៦ បន្ទប់លេខ៣០១ ជាន់ទី៣ ផ្លូវលេខ១៦៣ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦៕












