ជួយអ្នកញៀនគ្រឿងញៀនត្រូវការការចូលរួមពីគ្រួសារ និងសហគមន៍! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី៣០ ខែឧសភា​៖ បង្ក្រាប១៥ករណី ឃាត់ខ្លួន៥១នាក់

30-05-2026 17:58

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៥ក​រណី ឃាត់ខ្លួនជនសង្ស័យ៥១នាក់។

* ករណីជួញដូរ៤ករណី ឃាត់ខ្លួន២៧នាក់
* ⁠ករណីដឹកជញ្ជូនរក្សាទុក៥ករណី ឃាត់ខ្លួន១៣នាក់
* ករណីប្រេីប្រាស់៦ករណី ឃាត់ខ្លួន១១នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៧៤៤ករណី ឃាត់ខ្លួន៧០៦៤នាក់ (ស្រី៤៧៤នាក់)៕