កាដូផ្លូវកៅស៊ូ និងបេតុងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួយរុញកំណើនទេសចរណ៍យ៉ាងខ្លាំង នៅឃុំកំពង់ភ្លុក ខេត្តសៀមរាប (Video inside)

30-05-2026 18:53

(សៀមរាប)៖ ស្រ្តីបុគ្គលិកសហគមទេសចរណ៍កំពុងភ្លុក បានបង្ហាញអារម្មណ៍រំភើប សប្បាយរីករាយឥតឧបមា ជំនួសឲ្យបងប្អូនប្រជាពលរដ្ឋ រស់នៅមូលដ្ឋានឃុំកំពុងភ្លុក ក៏ដូចជាភ្ញៀវទេសចរជាតិអន្តរជាតិ បន្ទាប់ពីបានទទួលអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ការដូរបស់សម្តេចទាំងទ្វេពិតជាបានជួយរុញកំណើនទេសចរណ៍យ៉ាងខ្លាំងនៅមូលដ្ឋានរបស់ពួកគេ ហើយក៏បានចូលរួមចំណែកសម្រាប់បង្កើនកម្រិតជីវភាពរបស់បងប្អូនផងដែរ។

ក្រោយពីសម្តេចបានអញ្ជើញចុះផ្ទាល់មកតំបន់នេះ ហើយឃើញជាក់ស្តែងពីផលលំបាកក្នុងការធ្វើដំណើរ ជាពិសេសក្នុងរដូវវស្សា សម្តេចក៏បានជួយឧបត្ថម្ភផ្លូវ បេតុង១ខ្សែប្រវែង ១៥គីឡូម៉ែត្រ ដោយភ្ជាប់ពីផ្លូវជាតិលេខ៦ រហូតមកដល់ទឹកដីឃុំកំពុងភ្លុក។

លោកស្រីបានបញ្ជាក់បន្ថែមថា ទឹកចិត្តដ៏ប្រពៃដ៏ធំធេងរបស់សម្តេចធិបតី ពិតជាធ្វើឲ្យប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ មានអារម្មណ៍រំភើបដឹងគុណជានិច្ចចំពោះសម្តេច ព្រោះថាតាំងពីដើមមក លោកស្រីនិយាយថា «ចាស់ៗជំនាន់ដើមនៅតំបន់នេះ មិនដែលមានផ្លូវស្អាតដូចពេលនេះទេ»៕