ក្រសួងប្រៃសណីយកម្ពុជា អញ្ជើញ Fresh News ចូលរួមក្នុង «ពិធីដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl» នៅប្រទេសទីម័រខាងកើត
30-05-2026 21:39
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ និងទូរគមនាគមន៍កម្ពុជា បានអញ្ជើញបណ្តាញសារព័ត៌មាន Fresh News និងអង្គភាពសារព័ត៌មានដទៃទៀត ចូលរួមក្នុង «ពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl» នៅទីក្រុងឌីលី ប្រទេសទីម័រខាងកើត ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។
លោក កែវ ពិសិដ្ឋ និពន្ធនាយករង និងលោក ភិន ពិសិដ្ឋ អ្នកថតរូប Fresh News ត្រូវបានលោក លឹម ជាវុត្ថា អគ្គនាយក ចាត់ឲ្យចូលរួមក្នុងកម្មវិធីនេះ៕





