ក្រសួងប្រៃសណីយ៖ ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់ទីម័រឡេស្តេ នឹងធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា

31-05-2026 11:49

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ និងទូរគមនាគមន៍កម្ពុជាបានជូនដំណឹងថា ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (ទីម័រខាងកើត) នឹងធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងឌីលី។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងការគាំទ្របច្ចេកទេសនៃការអភិវឌ្ឍថ្នាល ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៃព្រះរាជាណាចក្រកម្ពុជា៕