រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញដល់ទីម័រខាងកើត ដើម្បីចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់ប្រទេសនេះ

01-06-2026 08:53

(ឌីលី)៖ លោកបណ្ឌិត ជាវ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ និងទូរគមនាគមន៍កម្ពុជា នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូ ដល់រដ្ឋធានីឌីលី ដើម្បីចូលរួមជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (ទីម័រខាងកើត) នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងឌីលី។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងការគាំទ្របច្ចេកទេសនៃការអភិវឌ្ឍថ្នាល ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា៕