* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រគល់សញ្ញាបត្រ និងបណ្ណសរសើរ ដល់សិស្សបញ្ចប់មធ្យមសិក្សាទុតិយភូមិ​នៃសាលារៀនអន្តរជាតិ​ ផារ៉ាហ្គន (Video inside)

01-06-2026 14:31

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ និងបណ្ណសរសើរដល់សិស្សបញ្ចប់មធ្យមសិក្សាទុតិយភូមិចំនួន ៩៩នាក់ ឆ្នាំសិក្សា ២០២៥-២០២៦ នៃសាលារៀនអន្តរជាតិផារ៉ាហ្គន (Paragon International School) ។

ពិធីនេះមានការចូលរួមពីសំណាក់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី ជា សុផាកន្នី ប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិផារ៉ាហ្គន និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គនរួមទាំងមានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, លោក លោកស្រី មាតាបិតា ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជ័យលាភីសរុបចំនួន ៩៩នាក់។

បេីតាមលោកស្រី ជា សុផាកន្នី បានបញ្ជាក់ឱ្យដឹងថា សាលាអន្តរជាតិផារ៉ាហ្គន បានអនុវត្តកម្មវិធីសិក្សាខេមប្រ៊ីជ សម្រាប់ថ្នាក់អន្តរជាតិពេញម៉ោង និងថ្នាក់ពីរភាសា។ ក្នុងនោះថ្នាក់ពីរភាសាបានដំណើរការរួមគ្នារវាងកម្មវិធីសិក្សាចំណេះទូទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីសិក្សាខេមប្រ៊ីជសម្រាប់លើកកម្ពស់គុណភាពអប់រំថ្នាក់ជាតិ និងអន្តរជាតិទន្ទឹមគ្នា ហើយសាលាបានជំរុញ និងយកចិត្តទុកដាក់លើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលសបញ្ជាក់ថា សាលារអន្តរជាតិផារ៉ាហ្គន បានបង្កើននូវគុណភាពអប់រំទាំងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ។

លោកស្រី ជា សុផាកន្នី បានបន្ថែមថា កាលពីឆ្នាំសិក្សា ២០២៤-២០២៥ កន្លងទៅសិស្សថ្នាក់ពីរភាសា បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ ដែលក្នុងនោះមានអត្រាជាប់ថ្នាក់វិទ្យាសាស្រ្ត ៩៨,៤៤% ស្រី៩៧%, ថ្នាក់វិទ្យាសាស្រ្តសង្គម ១០០% , អត្រាជាប់សរុប ៩៨,៥៥% ក្នុងនោះសិស្សទទួលបាននិទ្ទេស A ចំនួន១០នាក់។

លើសពីនេះទៀត សាលាអន្តរជាតិផារ៉ាហ្គន មិនត្រឹមតែយកចិត្តទុកដាក់តែទៅលើការពង្រឹងសមិទ្ធផលដែលបានមកពីការសិក្សាប៉ុណ្ណោះទេ គឺសាលាបានផ្ដោតទៅលើការអប់រំគ្រប់ជ្រុងជ្រោយ ដែលផ្ដល់ឱកាស និងបរិយាកាសសិក្សារបស់សិស្សមានភាពបទបែនទៅតាមចំណងចំណូលចិត្ត និងទេពកោសល្យរបស់ពួកគាត់។ កម្មវិធីអប់រំនេះញ៉ាំងឱ្យសិស្សានុសិស្សបានចូលរួមចំណែកពិភាក្សា ជួយគិតពិចារណា បញ្ចេញមតិយោបល់ដើម្បីស្ថាបនាកែលម្អ សហការ និងច្នៃប្រឌិតដើម្បីជួយសង្គម ។

នាឱកាសនោះដែរលោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងចូលរួមអបអរសាទរដល់សិស្សជ័យលាភីទាំង ៩៩រូប ដែលបានបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិប្រកបដោយជោគជ័យ និងសូមវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងសាលា បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ ជាពិសេសមាតាបិតា អ្នកអាណាព្យាបាល ចំពោះការយកចិត្តទុកដាក់ជំរុញគាំទ្រដល់បណ្តុះបណ្តាលធនធានមនុស្សកម្ពុជាឱ្យក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ ដែលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ចូលរួមចំណែដល់ការអភិវឌ្ឍប្រទេសជាតិ។

តាំងនាមក្រសួងអប់រំ យុវជន និងកីឡា លោកឧបនាយករដ្ឋមន្ត្រី បានទទួលស្គាល់នូវការអប់រំប្រកបដោយគុណភាពរបស់សាលារៀនអន្តរជាតិ ផារ៉ាហ្គន ដែលក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤- ២០២៥ មានអត្រាសិស្សប្រឡងជាប់ដល់ទៅ ៩៨.៥៥% ក្នុងនោះមានសិស្សចំនួន ១០រូបទទួលបាននិទ្ទេស A និងសូមឱ្យសិមទ្ធផលដ៏គាប់ប្រសើរនេះបន្តរីកចម្រើនឡើងជាលំដាប់។

ក្រសួងបន្តគាំទ្រដល់សាលារៀនអន្តរជាតិផារ៉ាហ្គន ដែលអនុវត្តកម្មវិធីសិក្សាខេមប្រ៊ីជ​សម្រាប់ថ្នាក់អន្តរជាតិពេញម៉ោង និងថ្នាក់ពីរភាសា។ ក្នុងនោះថ្នាក់ពីរភាសាបានប្រើប្រាស់កម្មវិធីសិក្សាចំណេះទូទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ពេញលេញសម្រាប់លើកកម្ពស់គុណភាពអប់រំថ្នាក់ជាតិ និងជំរុញការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

តាំងនាមក្រសួងអប់រំ យុវជន និងកីឡា លោករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់សាលារៀនអន្តរជាតិផារ៉ាហ្គន ដែលតែងតែចូលរួមចំណែកយ៉ាងសកម្មជាមួយក្រសួងអប់រំ យុវជន និងកីឡា លើកកម្ពស់វិស័យអប់រំនៅកម្ពុជា តាមរយៈការផ្ដល់អាហារូបករណ៍ដល់សិស្សឆ្នើម គាំទ្រការប្រឡងសិស្សពូកែ និងកម្មវិធីសប្បុរសធម៌ជាច្រើនទៀត ដើម្បីជួយដល់សិស្ស និងបុគ្គលិកអប់រំភៀសសឹកនាពេលកន្លងមកផងដែរ៕