* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ច្រានចោលព័ត៌មានប្រឌិត ករណីចាប់ក្មេងសិស្សសាលានៅស្រុកពញាឮ, គ្មានករណីចាប់ជំរិតកើតឡើងឡើយ

01-06-2026 14:51

(កណ្ដាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋានការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញមកច្រានចោលព័ត៌មានប្រឌិត ដែលបង្ហោះនៅលើបណ្ដាញសង្គមថា មានករណីចាប់ក្មេងសិស្សសាលា នៅសាលាបឋមសិក្សា ហ៊ុន សែន កោះចិន ខេត្តកណ្តាល។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋានការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង០៩៖០០នាទី​​ កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះចិន បានចុះស្រាវជ្រាវរកម្ចាស់​គណនី Facebook ឈ្មោះ Kimly FC ដោយក្នុងនោះម្ចាស់គណនី Facebook ឈ្មោះ Kimly FC បានបំភ្លឺថា «ចំពោះខ្លឹមសារដែលខ្លួនយកមកបង្ហោះនៅលើបណ្តាញសង្គមពេលនេះ គឺរូបខ្លួនបានមកពីគណនី Facebook ឈ្មោះ Thary khim បន្ទាប់មកកម្លាំងយើងបានបន្តនាំខ្លួនឈ្មោះ ឃឹម ថារី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ មានទីលំនៅភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ​ ដើម្បីសាកសួរ»។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ឃឹម ថារី បានឆ្លើយសារភាពថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០៖៣០នាទី រូបខ្លួនបានជិះម៉ូតូចេញពីផ្ទះ ឆ្ពោះទៅសាលាបឋមសិក្សាក្បាលកោះ ក្នុងគោលបំណងយកកូនចេញពីសាលារៀន លុះធ្វើដំណើរទៅដល់សាលាបានជួបជាមួយ អ្នកគ្រូនាយករងសាលា ឈ្មោះ ណាក់ ភេទស្រី អាយុប្រហែល៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយករងសាលាបឋមសិក្សាក្បាលកោះ បាននិយាយប្រាប់រូបខ្លួនថា សូមអាណាព្យាបាល មេត្តាប្រយ័ត្នប្រយ៉ែង កាលពីព្រឹកមិញ មានឡានខ្មៅ មួយគ្រឿងបាន ឈប់នៅក្បែរសាលារៀនយើង និងបានហៅក្មេង ថ្នាក់ទី៦ ឲ្យយកលុយ ប៉ុន្តែក្មេងមិនព្រមយក ហើយក្មេងនោះបាននិយាយថា «ខ្ញុំអត់យកទេ ខ្ញុំមានលុយហើយ កុំរញ៉េរញ៉ៃជាមួយខ្ញុំ ប្រយ័ត្នខ្ញុំប្តឹងប៉ូលីស» ហើយក្មេងនោះ ក៏រត់ចូលសាលាបាត់ទៅ​ ក្រោយមករូបខ្លួនបានយកគណនី Facebook របស់ខ្លួនឈ្មោះ Thary Khim សរសេរខ្លឹមសារបង្ហោះនៅក្នុងបណ្តាញសង្គមFacebook ដែលមានខ្លឹមសារដូចខាងលើតែម្តង។

បន្ទាប់មកកម្លាំងបានធ្វើការអញ្ជើញអ្នកគ្រូឈ្មោះ អ៉ិន វណ្ណៈ នាយិការង នៃសាលាបឋមសិក្សាក្បាលកោះ មកធ្វើការសាកសួរពីព័ត៌មានខាងលើ និងបានថ្លែងអំណរគុណចំពោះអ្នកគ្រូ ដែលបានចូលរួមសហការផ្តល់ព័ត៌មាន ជូនដល់កម្លាំងសមត្ថកិច្ចយើង ហើយបានបញ្ជាក់ថា នេះគ្រាន់តែជាការនិយាយពីកូនសិស្សដែលប្រាប់គាត់ប៉ុណ្ណោះ៕