* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ជុំ សុភមករា អគ្គនាយករង និងអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ស្លាប់យ៉ាងអណោចអធ័មក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅខេត្តកំពង់ធំ ដោយរថយន្តសណ្តោងធន់ធំរេចង្កូតមកបុក

01-06-2026 16:46

(កំពង់ធំ)៖ លោក ជុំ សុភមករា អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានទទួលមរណភាពក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់នៅតាមបណ្តាយផ្លូវជាតិលេខ៦អា ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅម៉ោង ១១៖៤០នាទីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៦​ ចន្លោះ​គីឡូម៉ែត្រ​លេខ183-184 ចំណុចភូមិព្រៃប្រស់​ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

របាយការណ៍បានបញ្ជាក់ថា រថយន្តបង្ក​ម៉ាកហ៊ី​យ៉ាន់ដាយ​ V1 ​ពណ៌ប្រផេះ​ ពាក់​ផ្លាក​លេខ​កំពង់​ចាម 3A-7674​ សណ្ដោង​រឺ​មីរឺម៉ក​ព្រះសីហនុ ​4A-3890​ អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ ព្រោះបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់។

ជនរងគ្រោះលោក ជុំ សុភមករា អាយុ៤៤ឆ្នាំ បើករថយន្តម៉ាក​ Ford Ranger ពណ៌ប្រផេះ ពាក់ផ្លាកលេខ​រដ្ឋ 18-2345 រស់នៅភូមិទ្វីខាងជើង សង្កាត់​អណ្ដូងខ្មែរ​ ក្រុង​កំពត ខេត្តកំពត។ គាត់បានស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​។

បើតាមរបាយការណ៍របស់សមត្ថកិច្ច, មុនពេលកើតហេតុរថយន្តបង្កបើកក្នុងទិសដៅពីសៀមរាប​-ភ្នំពេញ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅឆ្វេងដៃបណ្ដាលឱ្យទៅបុករថយន្ត របស់ជនរងគ្រោះកំពុងបើកបញ្ច្រាសគ្នា។

សពជនរងគ្រោះ​បាន​ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្តុតាងត្រូវយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ។

គ្រួសារជនរងគ្រោះ និងមជ្ឈដ្ឋានជាច្រើន សូមសំណូមពរដល់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ធ្វើការស្រាវជ្រាវតាមចាប់អ្នកបើករថយន្តបង្ក មកទទួលខុសត្រូវតាមច្បាប់ជាធរមាន៕