* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វិស័យឯកជន ចូលរួមគាំទ្រក្រសួងព័ត៌មាន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីផ្តល់សន្តិសុខព័ត៌មាន ដល់ពលរដ្ឋ

01-06-2026 17:15

(ភ្នំពេញ)៖ ក្រុមហ៊ុន វ័នម៉រ គ្រុប ប (One More Group) និងក្រុមហ៊ុនវីតាល់ បានចូលរួមគាំទ្រក្រសួងព័ត៌មាន នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយទូទាំងប្រទេស ដើម្បីផ្តល់សន្តិសុខព័ត៌មាន ដល់ប្រជាពលរដ្ឋ។

ជាក់ស្តែងនៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យលោកស្រី ឡាវ ជៀជិន ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន វ័ន ម៉រ គ្រុប (One More Group) ចូលជួបសម្តែងការគួរសមដោយក្នុងឱកាសនោះក្រុមហ៊ុន បានបញ្ជាក់ពីការគាំទ្រ និងសហការជាមួយក្រសួងព័ត៌មាន តាមរយៈការផ្តល់នូវអាវយឺតចំនួន ១ ២០០អាវ ដែលនៅខាងមុខដាក់ពាក្យ និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ ហើយនៅខាងក្រោយអាវ អក្សរ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន។ ជាមួយនេះ ក្រុមហ៊ុនក៏បានផ្ត់នូវទឹកបរិសុទ្ធ វីតាល់ចំនួន ១០០កេស មកក្រសួងព័ត៌មានផងដែរ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អានយ៉ាងជ្រាលជ្រៅ និងការចូលរួមចំណែកយកចិត្តទុកដាក់របស់ក្រុមហ៊ុន វ័ន ម៉រ គ្រុប ចំពោះការងារសង្គម ជាពិសេសការគាំទ្រក្នុងយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន ឱ្យប្រព្រឹត្តទៅដោយរលូន និងផុលផុស។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ក្រុមហ៊ុន វ័នម៉រ គ្រុប និងក្រុមហ៊ុនហ៊ុនវីតាល់ តែងតែធ្វើសកម្មភាពមនុស្សធម៌ជាច្រើននៅកម្ពុជា ហើយនៅពេលនេះក្រុមហ៊ុនបានផ្តល់នូវអាវ ព្រមទាំងការគាំទ្រមួយចំនួនទៀតដល់ក្រសួងព័ត៌មាន ដើម្បីឱ្យក្រសួងបង្កើនសកម្មភាពសម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ នៅទូទាំងប្រទេសកម្ពុជា។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី បានជម្រាបជូនពីផលវិបាកនៃព័ត៌មានក្លែងក្លាយ គឺអាចបង្កចលាចល អាចឱ្យសង្គមមានភាពច្របូកច្របល់ ដែលនាំឱ្យមានការបាត់បង់ជំនឿទុកចិត្តក្នុងសង្គម ប្រជាពលរដ្ឋខាតបង់ពេលវេលា និងថវិកា ការបង្ខូចកេរ្តិ៍ឈ្មោះ ប៉ះពាល់ដល់ឯកជនភាព បង្កឱ្យមានការរើសអើង អរិភាពក្នុងសង្គម និងធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខជាតិជាដើម។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយបានយើងត្រូវតាមដាន វិភាគ វាយតម្លៃ និងឆ្លើយតបឱ្យបានទាន់ពេលវេលា តាមបែបបុរេសកម្ម ប្រើប្រាស់សំឡេងតែមួយ រួមគ្នាឆ្លើយតបជាប្រព័ន្ធតួអង្គតែមួយ ព្រមទាំងបន្តអភិវឌ្ឍចំណេះដឹងពីបច្ចេកវិទ្យាទំនើប និងជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។

លោកស្រី ឡាវ ជៀជិន បានបញ្ជាក់ថា ក្នុងនាមជាក្រុមហ៊ុនឯកជនដែលយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍសង្គម និងការទទួលខុសត្រូវសង្គម ក្រុមហ៊ុន One More Group បានចូលរួមគាំទ្រសកម្មភាពផ្សេងៗរបស់ក្រសួងព័ត៌មាន ដើម្បីជំរុញការយល់ដឹងរបស់សាធារណជនអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់ព័ត៌មានដោយមានការត្រួតពិនិត្យប្រភពច្បាស់លាស់មុនពេលចែករំលែកបន្ត។

គូរំលឹកដែរថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន បានបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២នេះ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចូលរួមជាង ២០០០នាក់ ដោយនៅក្នុងឱកាសនោះលោករដ្ឋមន្ត្រីព័ត៌មាន បានគូសបញ្ជាក់ថា «យុវវ័យសម័យនេះ មិនត្រឹមតែត្រូវតាមឱ្យទាន់បច្ចេកវិទ្យាសម្រាប់ជាប្រយោជន៍នៃការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើតភាពធន់សម្រាប់ទប់ទល់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់នៃពិភពឌីជីថល។ ក្មួយៗត្រូវពង្រឹងខ្លួនឱ្យមានសមត្ថភាពក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដ៏រឹងមាំ ដើម្បីបន្សុទ្ធលំហព័ត៌មានក្នុងសង្គម ការពារគ្រួសារ និងសហគមន៍ពីហានិភ័យ និងគ្រោះថ្នាក់នៃការផ្សាយបំភ្លៃ បំផ្លើស ក្លែងបន្លំ និងបំពុលសង្គម»៕