* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្នងការនគរបាលរាជធានីភ្នំពេញ៖ គ្មានការឃាត់ខ្លួនមន្រ្តីផ្កាយ២នោះឡើយ គ្រាន់តែអញ្ជើញប្រពន្ធរបស់លោកមកសួរនាំ ក្រោយអាជ្ញាធររកឃើញសម្ភារមួយចំនួនសង្ស័យពាក់ព័ន្ធ Online Scams នៅបុរីកំពុងសាងសង់ ដែលគាត់ជាម្ចាស់

01-06-2026 19:56

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ មានការចែកចាយព័ត៌មានថា កម្លាំងនគរបាលបានឃាត់ខ្លួនមន្រ្តីនគរបាលពាក់ផ្តាយ២ម្នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធផ្តល់ទីតាំងដល់ក្រុមជនល្មើសចង់ប្រព្រឹត្តបទល្មើស Online Scams ក្នុងបុរីកំពុងសាងសង់មួយកន្លែង នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ កាលពីម្សិលមិញ។

ជាមួយព័ត៌មាននេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មិនមានការឃាត់ខ្លួនមន្រ្តីនគរបាលដូចការផ្សព្វផ្សាយនោះឡើយ ពោលសមត្ថកិច្ចរបស់លោកគ្រាន់តែអញ្ជើញភរិយាគាត់ មកសួរនាំបន្ថែម ពីព្រោះបុរីដែលកំពុងសាងសង់នោះ មានការដឹកជញ្ជូនសម្ភារមួយចំនួនចូល ដែលចង់ប្រព្រឹត្តបទល្មើស Online Scams។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ទៀតថា ស្រ្តីជាប្រពន្ធរបស់គាត់ គឺម្ចាស់បុរីនៅសង្កាត់ស្វាយប៉ាក ហើយកាលពីម្សិលមិញមានអ្នករត់ផាសអាប់ ដឹកទូរស័ព្ទ និងសម្ភារផ្សេងទៀត ចូលទីតាំងនេះ ដែលសង្ស័យចង់ជួលប្រព្រឹត្តបទល្មើស Online Scams តែត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចទប់ស្កាត់ និងបង្ក្រាបទាន់។

បើលោកឧត្តមសេនីយ៍ស្នងការ, ក្រោយការសួរនាំ គាត់ជាម្ចាស់បុរី មិនពាក់ព័ន្ធ ក៏ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅវិញហើយ។

លោកឧត្តមសេនីយ៍ទោ ហូរ សុខហេង មិនមែនជាមន្រ្តីនគរបាលនោះទេ គាត់ជាមន្រ្តីអាវុធហត្ថ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានចុះត្រួតពិនិត្យទីតាំង ចំនួន៤កន្លែង នៅក្នុងបុរី ផេនសៀ ស្ថិតនៅសង្កាត់ស្វាយប៉ាក រួមមក ក្រុមការងារបានរកឃើញមានសម្ភារគួរឱ្យសង្ស័យមួយចំនួនធំ នៅក្នុងផ្ទះលេខ៨I ផ្លូវលេខP១ និងផ្ទះលេខ៨D ផ្លូវលេខP០៣ រួមមាន៖ ទូរស័ព្ទដៃចំនួន ៣១៧គ្រឿង កុំព្យូទ័រ (All in one) ចំនួន ៤០គ្រឿង ម៉ូនីទ័រចំនួន ៦គ្រឿង និងធុង CPUចំនួន ៣គ្រឿង ដោយមិនមានមនុស្សស្នាក់នៅ ឬប្រព្រឹត្តបទល្មើសនៅទីតាំងនោះទេ។