* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឃាត់ខ្លួនជនជាតិចិន ៧នាក់ និងមីយ៉ាន់ម៉ាម្នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅភូមិសាស្ត្រក្រុងកែប

02-06-2026 07:39

(កែប)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក្នុងការបង្ការបង្ក្រាប និងបោសសំអាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដឹកនាំកម្លាំងផែនការងារអន្តោប្រវេសន៍, ផែនការងារនគរបាលព្រហ្មទណ្ឌ, កម្លាំងអធិការដ្ឋាននគរបាលក្រុងកែប ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ច័ន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែន ដែលមានការចូលរួម ពីអាជ្ញាធរក្រុង សង្កាត់ បានចុះប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ក្នុងរង្វង់កិច្ចប្រតិបត្តិការកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន៨នាក់ (ជនជាតិចិន ចំនួន៧នាក់ និងជនជាតិមីយ៉ាន់ម៉ា ចំនួន១នាក់) និងដកហូតសម្ភារ:វត្ថុតាង រួមមាន៖ កុំព្យូទ័រលើតុ ៥គ្រឿង និងទូរសព្ទ ៣គ្រឿង រួមទាំងសម្ភារៈជាឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មួយចំនួនទៀត។

ក្រោយឃាត់ខ្លួនជនជាប់សង្ស័យទាំង ៨នាក់ខាងលើ សមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី នៅស្នងការដ្ឋាននគរបាលខេត្តកែប។

គួររំលឹកថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ
ក្នុងរយៈពេលកន្លងមកនេះ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត តែងតែក្រើនរំលឹកដល់បងប្អូនទាំងអស់ ដែលរស់នៅក្នុងខេត្តកែប ជាម្ចាស់ផ្ទះជួល រីស៊ត ផ្ទះសំណាក់ និងសណ្ឋាគារ ត្រូវត្រួតពិនិត្យរាល់លិខិតឆ្លងដែនទាំងអស់ របស់ជនបរទេស ដែលមានបំណងជួលសំរាប់ស្នាក់នៅ និងត្រូវរាយការណ៍មកអាជ្ញារធរដែលគ្រប់គ្រងនៅក្នុងឃុំ សង្កាត់ នៃទីតាំងអាគាររបស់បងប្អូន និងហាមឃាត់ជាដាច់ខាតពាក់ព័ន្ធទៅនិង (Scam online )។

ក្នុងករណីជួលឲ្យជនបរទេសស្នាក់នៅ ហើយសមត្ថកិច្ចត្រួតពិនិត្យឃើញថា មានជនបរទេសដែលស្នាក់នៅគ្មានលិខិតឆ្លងដែន នោះម្ចាស់ទីតាំងត្រូវពិន័យជាប្រាក់ចំនួន ៤លានរៀលក្នុងម្នាក់ៗ ហើយប្រសិនបើម្ចាស់ទីតាំងពាក់ព័ន្ធទៅនឹង Scam Online ទៀតនោះ នឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់បន្ថែមទៀត។

សូមបងប្អូនសហការចូលរួមរាយការណ៍ទីតាំងសង្ស័យពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខេត្តកែប តាមរយៈលេខ 097 7 553 777 និង 097 2 220 304៕