* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងគណ:បញ្ជាការឯកភាពខេត្តបាត់ដំបង បង្ក្រាបបទល្មើស Online Scams នៅវីឡារបស់ឧត្តមសេនីយ៍ម្នាក់ ឃាត់ខ្លួនជនបរទេស២៧នាក់

02-06-2026 07:48

(បាត់ដំបង)៖ ដោយឈរលើមូលដ្ឋានស្រាវជ្រាវតាមដានលើទីតាំងសង្ស័យមួយកន្លែងនៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការរឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការលើទីតាំងផ្ទះវីឡាលេខ ៣៣៦ ក្រុមទី៥ ភូមិ រំចេក៥ សង្កាត់រតន: ក្រុងបាត់ដំបង ដោយឃាត់ខ្លួនជនបរទេសជិត៣០នាក់ ជាប់ពាក់ព័ន្ធបទល្មើស Online Scams ហើយផ្ទះវីឡានេះជាកម្មសិទ្ធិរបស់ឧត្តមសេនីយ៍ម្នាក់។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក សុខ លូ ប្រធានគណ:បញ្ជាការឯកភាពខេត្តបាត់ដំបង។

របាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ប្រតិបត្តិការនេះ ក្រុមការងារបានឃាត់ខ្លួនជនបរទេសចំនួន២៧នាក់ (ស្រី ៩នាក់) រួមមាន៖ ហ្វីលីពីន ២៣នាក់ ស្រី ៨នាក់ មីយ៉ាន់ម៉ា ២នាក់ ស្រី ១នាក់ នីហ្សេរីយ៉ា ១នាក់ និង សេរ៉ាឡេអូន ១នាក់ ព្រមទាំងជនជាតិខ្មែរចំនួន ៧នាក់ ប្រព្រឹត្តិ Online Scams។

ពួកគេទើបមកស្នាក់នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៦ ដែលរត់ចេញពីគោលដៅផ្សេង ក្រោយការបង្ក្រាប។

សម្រាប់អេឡិចត្រូនិចត្រូវបានត្រួតពិនិត្យដោយក្រុមអ្នកបច្ចេកវិទ្យារបស់អគ្គស្នងការនគរបាលជាតិឃើញថាពិតជា Online Scams ហើយវត្ថុតាងទាំងនោះត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីបន្តនីតិវិធី។

ចំពោះផ្ទះវីឡានេះត្រូវបានបិទសៀលនិងប្រគល់ឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបងទទួលខុសត្រូវ។

ឆ្លងតាមការបង្ក្រាបពីរករណីក្នុងក្រុងបាត់ដំងដែលទើបតែចាប់ផ្ដើមសកម្មភាពកម្លាំងសមត្ថកិច្ចបង្ក្រាបបានភ្លាមៗបង្ហាញថា អាចមានទីតាំងផ្សេងទៀតដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងខិតខំបន្តស្រាវជ្រាវ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបការបំបែកខ្លួនជាទ្រង់ទ្រាយតូចៗនេះ និងតាមចាប់មេខ្លោងទាំងឡាយណាដែលមកលាក់ខ្លួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបងឱ្យខាងតែបាន។