* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធររាជធានីភ្នំពេញ រកឃើញជនបរទេសស្នាក់នៅដោយគ្មានលិខិតស្នាមត្រឹមត្រូវ និងហួសទិដ្ឋាកាចំនួន ៦៣នាក់

02-06-2026 10:22

(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានបំពេញការងារព្រមៗគ្នាដោយប្ដេជ្ញាថា លុបបំបាត់ឱ្យអស់បទល្មើសក្នុងមូលដ្ឋានរបស់ខ្លួន ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារ អគារស្នាក់នៅរួមមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។

លោកស្រីបានបន្តថា អ្វីដែលគួរកត់សម្គាល់ក្នុងថ្ងៃនេះគឺ នៅខណ្ឌច្បារអំពៅ ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងផ្ទះមួយ នៅក្នុងបុរីហាយធិច ភូមិតាងៅក្រោម សង្កាត់និរោធ និងទីតាំងឃ្លាំងមួយកន្លែង នៅផ្លូវអូរអំពិល ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ដោយរកឃើញជនបរទេសស្នាក់នៅចំនួន ១៤នាក់។

ជាមួយគ្នានេះដែរ ក្រុមការងារបានរកឃើញបទល្មើសគ្រឿងញៀន ១ករណី នៅផ្ទះលេខ៦៧ ផ្លូវបូព្រឹក្ស បុរីហាយធិច ភូមិតាងៅក្រោម សង្កាត់និរោធ ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ១១នាក់ (ស្រី ៣នាក់) ព្រមទាំងសម្ភារក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន០៤កញ្ចប់ បំពង់សម្រាប់ជក់កញ្ឆាចំនួន០១ និងទូរស័ព្ទដៃចំនួន ០៧គ្រឿង។

រីឯនៅខណ្ឌទួលគោក ក្រុមការងារចុះត្រួតពិនិត្យបានរកឃើញបទល្មើសល្បែងស៊ីសងអនឡាញ ១ករណីនៅខុនដូរ TK STAR អគារលេខ១០០ ផ្លូវលេខ៥១៦ កែងផ្លូវលេខ៣១៥ ភូមិ០១ សង្កាត់បឹងកក់ទី១ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យជា ជនជាតិកូរ៉េ ១នាក់ (មាននិវេទក្រហម) ព្រមទាំងសម្ភារមួយចំនួនរួមមាន៖ CPU ចំនួន ០៣គ្រឿង ទូរស័ព្ទចំនួន ០៥គ្រឿង និងម៉ូនីទ័រចំនួន ០៦គ្រឿង។

លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ថា ជារួមក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ ក្រុមការងារបានរកឃើញជនបរទេសស្នាក់នៅចំនួន ៩៤៨នាក់ (ស្រី ២៩៦នាក់) ដោយមិនមានរកឃើញសញ្ញាណអ្វីទាក់ទងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ ប៉ុន្តែបានរកឃើញជនបរទេស ស្នាក់នៅដោយគ្មានលិខិតស្នាមត្រឹមត្រូវ និងហួសទិដ្ឋាកាចំនួន ៦៣នាក់។

ក្រោយការត្រួតពិនិត្យ ជនបរទេសស្នាក់នៅខុសច្បាប់រួមជាមួយវត្ថុតាងជាសម្ភារ និងគ្រឿងញៀន ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។

លោកស្រី ដោ សម្ផស្ស បានបន្ថែមថា ក្នុងថ្ងៃដដែលនោះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យ ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ ចំនួន ៣ទីតាំង មនុស្សចំនួន ១០នាក់ គិតជាថវិកា សរុបចំនួន ៤០ ០០០ ០០០រៀល៕