* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋសភា ចេញញត្តិគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ចំពោះការជូនដំណឹងជាផ្លូវការ ទៅកាន់ភាគីថៃ និង អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (Video inside)

02-06-2026 13:32

(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋា-ភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្នុងការជូនដំណឹងជាផ្លូវការទៅកាន់ ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនីតិវិធីនៃយន្តការផ្សះផ្សាដោយ បង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា (Overlapping Claims Area)។

ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថៃបានប្រកាសដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១ ឬ ហៅថា MoU២០០១ ដែលជាយន្តការទ្វេភាគីតែមួយគត់ ធ្លាប់បានអនុវត្តជាង២៥ ឆ្នាំកន្លងមក។

ការផ្សះផ្សាដោយបង្ខំ គឺជាយន្តការផ្លូវច្បាប់ដោយសន្តិវិធី នៅក្រោមអនុសញ្ញា UNCLOS ដែលតម្រូវឱ្យរដ្ឋភាគីជម្លោះដាច់ខាតត្រូវចូលរួម ក្នុងដំណើរការនីតិវិធីផ្លូវការនៅចំពោះមុខគណៈកម្មការឯករាជ្យ ដើម្បីដោះស្រាយជម្លោះ។ តាមបទពិសោធន៍ដ៏ល្អ នៃការដោះស្រាយដោយជោគជ័យនៃជម្លោះដ៏រ៉ាំរ៉ៃរវាងប្រទេសទីម័រឡេស្តេ និងអូស្ត្រាលី នាឆ្នាំ២០១៨ ដែលជាករណីទី១ នៅតំបន់អាស៊ីប៉ាស៊ីហ្វិច កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ករណីវិវាទរវាង កម្ពុជា-ថៃ នឹងក្លាយជាករណីប្រវត្តិសាស្ត្រលើកទី២ ដែលបង្ហាញពីតម្លៃ និងអំណាចពិតប្រាកដនៃច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី យុត្តិធម៌ និងនិរន្តរភាពយូរអង្វែង។

រដ្ឋសភាកម្ពុជា សូមប្រកាសគាំទ្រយ៉ាងឧឡារិកសាជាថ្មីម្តងទៀត នូវជំហរគាំទ្រឥតងាករេ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលប្រកាន់យកនូវគោលជំហរម៉ឺងម៉ាត់ ច្បាស់លាស់ប្រកបដោយសុច្ឆន្ទៈពិតប្រាកដ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈច្បាប់អន្តរជាតិនិងការសន្ទនាក្រោមក្របខណ្ឌអន្តរជាតិមានរចនាសម្ព័ន្ធ ច្បាស់លាស់ ព្រមទាំងមានការទទួលស្គាល់ពីភាគីទាំងពីរ ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិមាតុភូមិ ប្រកបដោយចីរភាពនិងបរិយាបន្ន។

រដ្ឋសភាកម្ពុជា សូមអំពាវនាវដល់មិត្តភក្តិអន្តរជាតិ សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា សូមយកចិត្តទុកដាក់ជួយតាមដានលើវឌ្ឍនភាព នៃដំណើរការអនុវត្តយន្តការនេះ ដើម្បីឈានទៅរកដំណោះ ស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង រួមចំណែកលើកកម្ពស់ច្បាប់អន្តរជាតិ ដែលមានស្ថាប័នអង្គការ សហប្រជាជាតិជាស្នូល។

ជាថ្មីម្ដងទៀត រដ្ឋសភា សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ទាំងក្នុងនិងក្រៅ ប្រទេស បន្តរក្សាសាមគ្គីភាពជាធ្លុងមួយ ប្រកបដោយទំនុកចិត្តខ្ពស់ គាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ ជម្លោះជាមួយភាគីថៃ សំដៅថែរក្សា ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិឱ្យបានគង់វង្សជានិច្ចនិរន្តរ៍៕