* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរចុះត្រួតពិនិត្យរដ្ឋបាលទីតាំងខុនដូ TK STAR ក្នុងខណ្ឌទួលគោក ឃាត់ខ្លួនជនបរទេស៧នាក់ ពាក់ព័ន្ធល្បែងស៊ីសងអនឡាញ

02-06-2026 14:13

(ភ្នំពេញ)៖ ក្រុមការងារចម្រុះដឹក​នាំ​ដោយលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ, លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដោយបានកិច្ចសម្រប​សម្រួលផ្លូវច្បាប់ពីលោក ញ៉ាន បូរី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យរដ្ឋបាល ទីតាំងខុនដូ TK STAR អាគារលេខ១០០ ស្ថិតនៅផ្លូវលេខ៥១៦ កែងផ្លូវលេខ៣១៥ ភូមិ០១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រុមការងារចម្រុះ បានត្រួតពិនិត្យខុនដូខាងលើពីជាន់ទី១ ដល់ជាន់ទី២៦។

ជាលទ្ធផល ក្រុមប្រតិបត្តិការ បានធ្វើការឃាត់ខ្លួន ជនបរទេសសរុប៧នាក់ ស្រី១នាក់ (ពាក់ព័ន្ធល្បែងស៊ីសងអនឡាញ)៖ ១នាក់ ភេទប្រុស ជនជាតិកូរ៉េខាងត្បូង និងស្នាក់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែន និង៦នាក់ទៀត (ជនជាតិចិន៣នាក់ ជនជាតិកូរ៉េខាងត្បូង១នាក់ ជនជាតិកេនយ៉ា១នាក់ និងជនជាតិអ៊ូហ្គាដា១នាក់)។

វត្ថុតាងដកហូត សម្ភារៈនៅក្នុង៖ បន្ទប់១៣០៨ -CPU ចំនួន២គ្រឿង, ទូរស័ព្ទចំនួន៣គ្រឿង, ម៉ូនីទ័រ ចំនួន៤គ្រឿង បន្ទប់១៣០៩​-CPU ចំនួន១គ្រឿង, ទូរស័ព្ទចំនួន២គ្រឿង, ម៉ូនីទ័រចំនួន២គ្រឿង។

សម្ភារខាងលើ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។ ចំពោះជនបរទេសសរុប៧នាក់ ស្រី១នាក់ បានបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីបន្តនីតិវិធី៕