* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តំណាងរាស្ដ្រមណ្ឌលកំពង់ចាម ណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងបីនៃស្រុកជើងព្រៃ ត្រូវពង្រឹងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ

02-06-2026 14:32

(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យ ម៉ា​ ឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម, អនុប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ បានណែនាំដល់កងកម្លាំងទាំងបី រួមមាន៖ កងយោធពលខេមរភូមិន្ទ (កងទ័ព), កងរាជអាវុធហត្ថ (ប៉េអឹម), និងកងនគរបាលជាតិ ត្រូវពង្រឹងការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យមានភាពល្អប្រសើរជាប្រចាំ ជាពិសេសដោះស្រាយនូវបញ្ហាចំពោះមុខ ដែលប្រជាជនយើងជួបការលំបាក។

ការថ្លែងបែបនេះរបស់លោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន ក្នុងឱកាសបានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងទាំងបី ដើម្បីពង្រឹងការងារការពារសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។

នាឱកាសនោះលោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន បានថ្លែងទៅកាន់កងកម្លាំងទាំងបីថា «កងកម្លាំងទាំង៣នេះ ជាដៃស្ដាំរបស់អាជ្ញាធរមូលដ្ឋាន ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ សូមកុំយកឧបសគ្គមកដាក់មុខ សូមធ្វើអ្វីក៏ដោយត្រូវចាំជាដាច់ខាតថា យើងត្រូវតែឆ្មោះឆ្មុលធ្វើឱ្យអស់ពីលទ្ធភាព និងអស់ពីមធ្យោយបាយ មិនថាយប់ ឬថ្ងៃ ទៅលើការងារប្រចាំថ្ងៃ ពិសេសក្នុងការទប់ស្កាត់បទល្មើសនានា រួមទាំងបទល្មើសឆបោកតាមអនឡាញ និងការអនុវត្ដន៍ភូមិ-ឃុំ មានសុវត្ថិភាព។ ជាងនេះទៅទៀតត្រូវយកចិត្ដទុកដាក់ធ្វើអត្ដសញ្ញាណបណ្ណជូនប្រជាពលរដ្ឋឱ្យបានលឿន ដើម្បីបង្កើនភាពងាយស្រួលដល់ពលរដ្ឋយើង យកទៅប្រើប្រាស់តាមតម្រូវការបានទាន់ពេលវេលា»។

លោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន ក៏បានផ្ដល់អនុសាសន៍ពីការដឹកនាំឱ្យបានជោគជ័យ ដោយគឺត្រូវដាក់ផែនការ, ចាប់ផ្ដើមអនុវត្ដន៍ការងារដែលដាក់ចេញ, ត្រូវឃ្លាំមើលផ្ទៀងទាត់ និងត្រួតពិនិត្យ។ លើសពីនោះលោកបណ្ឌិតសភាចារ្យ បានណែនាំឱ្យកងកម្លាំងប្រដាប់អាវុធទាំងបីនេះ ត្រូវធ្វើការងារប្រកបដោយបុរេសកម្ម និងប្រុងប្រយ័ត្នខ្ពស់ ។ពិសេសការប្រើជំនាញរបស់ខ្លួនដោយភាពរាបសារ និងទន់ភ្លន់ដាក់ប្រជាពលរដ្ឋ។

មុននឹងបញ្ចប់កិច្ចសំណេះសំណាលខាងលើនេះផងដែរ លោកបណ្ឌិតសភាចារ្យ ក៏បានថ្លែងអរគុណ និងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងបី រួមទាំងអាជ្ញាធរមូលដ្ឋានទាំងអស់នៃស្រុកជើងព្រៃ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារកន្លងមកនេះ​ ប្រកបដោយភាពម៉ឺតមាត់ ច្បាស់លាស់ ពិសេសការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម និងសុវត្ថិភាពក្នុងភូមិ-ឃុំ និងខេត្ដ ជូនប្រជាពលរដ្ឋយើងយ៉ាងសុខសាន្ដ។ តែទោះជាយ៉ាងនេះក្ដី លោកបណ្ឌិតសភាចារ្យ ក៏បន្ដជំរុញឱ្យការបម្រើសេវាសាធារណៈជូនប្រជាជនឱ្យបានកាន់តែប្រសើរបន្ថែមទៀត៕