* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមហ៊ុនហូលីផ្លេនថេសិន ពង្រីកការដាំដើមប្រេងខ្យល់នៅខេត្តស្ទឹងត្រែង ​បំពេញតម្រូវ​ការច្រវាក់ផលិតកម្មកែច្នៃឈើកំពុងមានតម្រូវការខ្ពស់ (Video inside)

02-06-2026 18:41

(ស្ទឹងត្រែង)៖ បន្ទាប់ពីទទួលបានជោគជ័យលើការដាំដុះ និងកំពុងប្រមូលផលឈើលើទំហំដី​ជាង ១ម៉ឺន​ហិកតាក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះហើយនោះ ក្រុមហ៊ុនហូលីផ្លេនថេសិន បន្ត​ពង្រីក​​ការដាំ​ដើមប្រេងខ្យល់ទៅកាន់ភូមិសាស្ត្រស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដើម្បីបំពេញ​តម្រូវ​​ការ​ច្រវាក់ផលិតកម្មកែច្នៃឈើ ដែលកំពុងមានតម្រូវការខ្ពស់។

ពិធីបើកមុខនៃការដាំដើមប្រេងខ្យល់ក្នុងភូមិសាស្ត្រស្រុកសៀមបូក ខេត្តស្ទឹងត្រែង ជាប់នឹង​ស្រុក​សំបូរ ខេត្តក្រចេះ បានចាប់ផ្តើមឡើងនៅព្រឹកថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការ​អញ្ជើញចូលរួមពីអភិបាលស្រុកសៀមបូក ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹ​ង​ត្រែង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ប្រធានសមាគមអ្នកដាំឈើ និង​ឧស្សាហកម្មកែច្នៃឈើ តំណាងក្រុមហ៊ុន ព្រមទាំងប្រជាពលរដ្ឋនៅស្រុកសៀមបូក និង​ស្រុកសំបូរ​ជា​ច្រើននាក់។

ក្រុមហ៊ុនហូលីផ្លេន​ថេ​សិន ទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលអភិវឌ្ឍលើការដាំដើមប្រេងខ្យល់យក​ទៅ​កែច្នៃនៅ​លើផ្ទៃដី​ស្ថានីយផ្សព្វផ្សាយ ស្តារព្រៃឈើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេ​សាទ ក្នុងភូមិសាស្ត្រ​ស្រុក​សំបូរ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង លើផ្ទៃដីសរុប​ទំហំ ៣៤,០០៧ហិក​តា។ ប៉ុន្តែផ្ទៃដីជាក់ស្តែងដែលក្រុមហ៊ុនអាចដាំដុះបានមានតែជាង ២ម៉ឺនហិក​តា​ប៉ុណ្ណោះ ដោយឡែកផ្ទៃដី​ជាង ១ម៉ឺនហិកតាទៀត ជាប់ពាក់ព័ន្ធនឹងផ្ទៃដីសហគមន៍ និងដីដែល​ប្រជា​ពលរដ្ឋបានកាន់កាប់។

ចាប់តាំងពីឆ្នាំ២០១៩មក ក្រុមហ៊ុន បានដាំដុះដើមប្រេងខ្យល់ជាបន្តបន្ទាប់នៅលើផ្ទៃស្ថិតក្នុងភូមិ​សាស្ត្រស្រុកសំបូរ ខេត្តក្រចេះ។ មកដល់ពេលបច្ចុប្បន្នក្រុមហ៊ុន បានដាំដុះរួចរាល់លើផ្ទៃដីជាង ១ម៉ឺន ៣ពាន់ហិកតា ហើយឈើខ្លះ ក៏អាចកាត់យកមកកែច្នៃបានហើយ។

លោក សាន់ សុខហ៊ាង តំណាងក្រុមហ៊ុនហូលីផ្លេនថេសិន បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់ការដាំ​ដុះលើផ្ទៃដីក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះហើយនោះ ក្រុមហ៊ុនក៏ចាប់ផ្តើមធ្វើដី និងដាំ​ដើម​ប្រេងខ្យល់នៅភូមិសាស្ត្រស្រុកសៀមបូក ខេត្តស្ទឹងត្រែងជាបន្តទៀត។ លោក សាន់ សុខ​ហ៊ាង បានឱ្យដឹងថា ផ្ទៃដីដែលចាប់ផ្តើមដាំបើកមុខនៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ មាន​ទំហំ​​ប្រមាណ១០០ហិកតា ហើយក្រុមហ៊ុនគ្រោងដាំឱ្យបាន ១ពាន់ហិកតា លើផ្ទៃដីជាង ៤ពាន់​ហិកតានៅក្នុងឆ្នាំ២០២៦។

ការដាំដើមប្រេងខ្យល់នៅក្នុងភូមិសាស្ត្រស្រុកសៀមបូកនេះ ក្រុមហ៊ុន បានប្រើវិធីសាស្ត្រមួយថ្មី​ខុសពីការដាំនៅភូមិសាស្ត្រស្រុកសំបូរ ដោយក្រុមហ៊ុនបានទុកចន្លោះដីធំៗ ដើម្បីទុកលទ្ធភាពឱ្យ​ប្រជា​ពលរដ្ឋនៅក្បែរនោះ ចូលទៅដាំដុះដំណាំរួមផ្សំផ្សេងៗ។ ការដាំបែបនេះ ក៏ជាគំរូមួយ​សម្រាប់ប្រជាពលរដ្ឋយកទៅដាំឈើតាម ដើម្បីពួកគាត់អាចទទួលបានផលទាំងដើមប្រេងខ្យល់ និង​អាចដាំដំណាំវិលជុំបាន។

ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ជាតំបន់ដាច់ស្រយាលមួយ មិនធ្លាប់មានការវិនិយោគធំៗ​នោះ​ឡើយ ហើយពលរដ្ឋពលរដ្ឋក៏ជួបការលំបាកក្នុងជីវភាពព្រោះមិនមានការងារធ្វើជាប្រភព​ចំណូល​។ ការវិនិយោគក្រៅពីជួយទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិតាមរយៈការបង់ពន្ធនានាហើយ​នោះ វាក៏ជា​ការ​ដ្ឋានការងារសម្រាប់ប្រជាពលរដ្ឋទទួលបានចំណូលសម្រាប់ទ្រទ្រង់ដល់ជីវភាព។

លោក សួង ហ៊ី អភិបាលស្រុកសៀមបូក បានបង្ហាញក្តីរីករាយចំពោះការវិនិយោគរបស់ក្រុមហ៊ុន​ហូលី​​ផ្លេន​ថេសិននៅភូមិសាស្ត្រស្រុកសៀមបូក។ សម្រាប់លោក សួង ហ៊ី ការដាំឈើរបស់ក្រុម​ហ៊ុន នឹងរួមចំណែកផ្តល់ការងារ ក៏ដូចជាចំណូលដល់ប្រជាពលរដ្ឋ។ ជាពិសេសការទទួលទិញ​ដើមប្រេងខ្យល់យកពីប្រជាពលរដ្ឋ ដើម្បីទៅកែច្នៃ ជាឱកាសថ្មីសម្រាប់ពលរដ្ឋនៅតំបន់ដាច់​ស្រ​យាល​មួយនេះ។

ការដើមឈើជាការវិនិយោគដ៏ពេញនិយមមួយនៅតាមបណ្តាប្រទេសនានាលើពិភពលោកនាពេលបច្ចុប្បន្ន។ ការដាំឈើជាការវិនិយោគមួយ ដែលមិនត្រឹមទទួលបានគុណតម្លៃខ្ពស់ផ្នែក​សេដ្ឋ​កិច្ចប៉ុណ្ណោះទេ តែក៏បានជួយដល់ផ្នែកបរិស្ថានថែមទៀតផង។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្រៅពី​ជួយ​ដល់ផ្នែកសេដ្ឋកិច្ច និងសង្គមហើយនោះ ការវិនិយោគដាំដើមឈើនេះ ក៏ជួយដល់បរិស្ថាន​ធម្ម​ជាតិ ដែលអាចជួយស្តារបរិស្ថានធម្មជាតិឱ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុនហូលីផ្លេន​ថេ​សិននៅភូមិ​សាស្ត្រ​ស្រុក​សំបូរ ខេត្ត​ក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែងនេះ ក្រៅពីដាំដើមប្រេងខ្យល់ហើយនោះ ក្រុមហ៊ុន ក៏បានចូល​រួមចំណែកអភិវឌ្ឍ​សហគមន៍ តាមរយៈការសាងសង់ផ្លូវ និងស្ពានសម្រួលដល់ការ​ធ្វើដំណើររបស់ប្រជាពលរដ្ឋ។ របាយការណ៍ក្រុមហ៊ុន បានឱ្យដឹងថា ក្រុមហ៊ុន បានជួសជុលផ្លូវមេបានប្រវែង ៩៩គីឡូម៉ែត្រ ចាប់ពីអនុតំបន់១ ដល់អនុតំបន់ទី១២ និងក្រវាត់ក្រុមហ៊ុន។ ជួសជុលផ្លូវក្រៅក្រុមហ៊ុនបានប្រវែង ៦២គីឡូម៉ែត្រ ពីក្រុមហ៊ុនទៅបែកអន្លូង និងផ្លូវភូមិប្រវែង៧គីឡូម៉ែត្រ។

ជួសជុលស្ពានចំនួន២៥ស្ពាន, កាយប្រឡាយ២៥គីឡូម៉ែត្រ, ធ្វើស្ពានថ្មីចំនួន១០ស្ពាន។ បន្ថែមពីលើនោះ ក្រុមហ៊ុន បានកសាងផ្លូវមួយខ្សែចាប់ពីភូមិសាស្ត្រឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ទៅដល់ឃុំអូរឡង់ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង មានចម្ងាយ ៣២គីឡូម៉ែត្រ និងជួយធ្វើស្ពានបាឡេចំនួន៣កន្លែង៕