* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តរតនគិរី ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១,៦៨៦បណ្ណ ជូនពលរដ្ឋ៤ភូមិ នៅឃុំទីងចាក់ ស្រុកបរកែវ

02-06-2026 20:11

(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១,៦៨៦បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិទុយ ចំនួន៣៩៨គ្រួសារ, ភូមិកប ចំនួន២៦៤គ្រួសារ, ភូមិលូតចំនួន ២៨៦គ្រួសារ និងភូមិប៉ាណល់ ចំនួន១៣៤គ្រួសារ ក្នុងឃុំទីងចាក់ ស្រុកបរកែវ។

ពិធីនេះមានការចូលរួមពីអភិបាលរងខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, លោក កង សា រឿន អភិបាលស្រុកបរកែវ, មេឃុំ មេភូមិ និងប្រជាពលរដ្ឋទាំង ៤ភូមិយ៉ាងច្រើនកុះករ។

បើតាមលោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ក្រុមការងារចុះបញ្ជីដីធ្លីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានខិតខំអនុវត្តការងារយ៉ាងសកម្មប្រកបដោយយកការចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវលើវិស័យដីធ្លី។

ជារួមស្រុកបរកែវ ត្រូវបានបញ្ចប់ការវាស់វែង ដែលមានក្បាលដីចំនួន ១៥,២៧៣ក្បាលដី បានចុះបញ្ជីចេញបណ្ណចំនួន៦,២៨០ វិញ្ញាបនបត្រ ចែកបណ្ណរួចចំនួន ៣,៣២៩បណ្ណ និងត្រៀមបិទផ្សាយចំនួន០៦ ភូមិបន្តទៀត។

នាឱកាសនោះដែរ លោក ញ៉ែម សំអឿន បានសម្តែងនូវការ អបអរសាទរចំពោះប្រជាពលរដ្ឋជាម្ចាស់ដី ដែលកន្លងមកបានចូលរួមគ្រប់នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាមួយក្រុមការងារបច្ចេកទេសរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រហូតឈានដល់ដំណាក់កាលនៃការចែកបណ្ណនាឱកាសនេះ។

លោកអភិបាលខេត្តបានបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺបានផ្តល់សារៈសំខាន់សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ដី ក្នុងគោលដៅធានានូវភាពស្របច្បាប់ កាត់បន្ថយទំនាស់ដីធ្លី កាត់បន្ថយភាពក្រីក្រ ការប្រើប្រាស់ និងចាត់ចែងផ្សេងទៀតតាមដែលអាចធ្វើបាន។

ជាមួយគ្នា នេះក្នុងនាមរដ្ឋបាលខេត្ត លោក ញ៉ែម សំអឿន សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងាររបស់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងយុវជនស្ម័គ្រចិត្ត ទោះបីកន្លងមកមានស្ថានភាពលំបាក ភ្លៀង ធ្លាក់ច្រើន ផ្លូវរអិល និងស្ថានភាពផ្សេងក្នុងគោលដៅជំរុញការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ក្រោយពីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួច ត្រូវទុកដាក់ ឱ្យបានគង់វង្ស កុំឱ្យបាត់បង់ ឬខូច ត្រូវទុកកន្លែងដែលស្ងួត គ្មានសំណើម និងត្រូវធានាថាមានសុវត្ថិភាព។ ក្នុងករណីត្រូវលក់ទិញ ឬធ្វើអំណោយបន្ត ត្រូវអនុវត្តតាមនីតិវិធីសុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ដោយត្រូវឆ្លងកាត់ការផ្ទេរកម្មសិទ្ធិ (កាត់ឈ្មោះ) តាមរយៈរដ្ឋបាលសុរិយោដី ដែលមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត តាមរយៈអាជ្ញាធរឃុំ ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក៕