* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សមត្ថកិច្ចក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជាភ្នាក់ព័ត៌មានពីប្រតិបត្តិការរបស់សមត្ថកិច្ច ឱ្យក្រុមជនល្មើស Online Scmas

02-06-2026 20:15

(ស្វាយរៀង)៖ កម្លាំងនគរបាលក្រុងបាវិត ខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីផ្សំគំនិត ក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយលួចផ្តល់ព័ត៌មានឱ្យក្រុមជនល្មើសជាជនជាតិចិន អំពីប្រតិបត្តិការរបស់សមត្ថកិច្ច។

ជនសង្ស័យទាំង ២នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួនកាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ខណៈសមត្ថកិច្ចរៀបចំប្រមូលផ្ដុំកម្លាំង ដើម្បីចុះធ្វើរដ្ឋបាលចំហរនៅតាមផ្ទះ និងបន្ទប់ជួលក៏មានជនសង្ស័យម្នាក់ ជាជនជាតិខ្មែរ បានមករកលួចថតសកម្មភាព និងនិយាយសារសម្លេងឆ្លងឆ្លើយក្នុងទូរស័ព្ទ គួរឱ្យសង្ស័យ (ក្រុមផ្ដល់ព័ត៌មានដល់ជនប្រព្រឹត្តិបទល្មើស) រួចសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសនោះបាននៅចំណុចផ្លូវក្រាលកៅស៊ូ (ផ្លូវតាព្រឹម) ស្ថិតនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត យកមកកាន់អធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យមានឈ្មោះ ស៊ាត បុរី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិកាឡីខាងជើង ឃុំ ស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង និងបានពិនិត្យរតាមទូរស័ព្ទដៃរបស់ឈ្មោះ ស៊ាត បុរី គឺជាភ្នាក់ងារផ្តល់ព័ត៌មានពីការចុះបង្រ្កាបបទល្មើសឆបោកតាមអនឡាញ (Online Scmas) របស់សមត្ថកិច្ចទៅឱ្យជនជាតិចិនពិតមែន។

លុះនៅវេលាម៉ោង១៧ និង១០នាទី ថ្ងៃខែឆ្នាំដដែលសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ទៀត ត្រង់ចំណុចដីឡូតិ៍ ស្ថិតនៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត មាន ឈ្មោះ អៀង ចាន់ភារំ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគ ខេត្តពោធិ៍សាត់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនត្រូវបានមេក្រុមទាញចូលគ្រូបតេលេក្រាម ធ្វើជាភ្នាក់ងារផ្តល់ព័ត៌មានពីវត្តមានសមត្ថកិច្ចចុះបង្រ្កាបបទល្មើសឆបោកតាមអនឡាញ ទៅឱ្យជនជាតិចិន (មិនស្គាល់អត្តសញ្ញាណ) ដោយទទួលបានប្រាក់ខែចំនួន ៥០០ដុល្លារ ក្នុង មួយខែពិតប្រាកដមែន និងធ្វើការបាន១០ថ្ងៃតែប៉ុណ្ណោះ ក៏បែកការតែម្ដង។

សម្ភារៈវត្ថុតាងរួមមានម៉ូតូម៉ាក Honda PCX ពណ៌ស ស្លាកលេខភ្នំពេញ 1FD-4714 (មធ្យោបាយធ្វើសកម្មភាព), ម៉ូតូ Honda CLICKពណ៌ស ស្លាកលេខព្រៃវែង 1Y-7649 (មធ្យោបាយធ្វើសកម្មភាព) ទូរស័ព្ទព្ទម៉ាក់ ViVo ១, ទូរស័ព្ទ iphone ចំនួន ២គ្រឿង (មធ្យោបាយធ្វើសកម្មភាព)។

បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ និងបានឃុំខ្លួនក្នុងពន្ធគាររួចហើយ៕