* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរស្រុកក្រឡាញ់ ចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ ដើម្បីបង្កើនសន្តិសុខសណ្ដាប់ធ្នាប់ និងទប់ស្កាត់បទល្មើស Online Scmas

02-06-2026 20:52

(សៀមរាប)៖ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក ចុះផ្សព្វផ្សាយច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scmas) ព្រមទាំងពង្រឹងការអនុវត្តខ្លឹមសារអនុក្រឹត្យលេខ ០៣ អនក្រ.បក នៅតាមមូលដ្ឋាន។

ក្នុងឱកាសនោះ លោក សុខ ណារ៉េត បានលើកឡើងថា ការផ្សព្វផ្សាយនេះ កម្លាំងជំនាញបានចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់ផ្ទះសំណាក់ចំនួន ២ទីតាំង និងម្ចាស់បន្ទប់ជួលចំនួន ១ទីតាំង ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវរួមសហការគ្នា ពិនិត្យឯកសារស្នាក់នៅឱ្យបានច្បាស់លាស់ ដើម្បីបង្ការ និងទប់ស្កាត់ពួកក្រុមឧក្រិដ្ឋជន ដែលអាចបន្លំខ្លួនមកជ្រកកោន និងប្រើប្រាស់ទីតាំងទាំងនោះសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្រស្រុកក្រឡាញ់។

‎លោកក៏បានសង្កត់ធ្ងន់ថា តាមរយៈវិធានការដុតដៃដុតជើងទាំងនេះ រដ្ឋបាលស្រុកក្រឡាញ់រំពឹងថា នឹងអាចកាត់បន្ថយហានិភ័យសន្តិសុខ និងធានាបាននូវបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពខ្ពស់ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកបន្ថែមថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ រដ្ឋបាលស្រុក បានបើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ។ កិច្ចប្រជុំនេះ គឺដើម្បីធានាសន្ដិសុខ សុវត្ថិភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ, មន្រ្តីរាជការ, ក្រុមប្រឹក្សាឃុំ, ម្ចាស់ផ្ទះសំណាក់, បន្ទប់ជួល, ផ្ទះជួល និងតំណាងវិហារសាសនានានាក្នុងស្រុក។

លោកបានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោកបានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យរថយន្តដឹកអ្នកដំណើរជនបរទេស ដែលធ្វើដំណើរឆ្ពោះមកកាន់ទឹកដីខេត្តសៀមរាប។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅចំណុចក្បែរក្បាលស្ពានតាប៉ុន ដែលជាព្រំប្រទល់រវាងស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ៕