រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

02-06-2026 20:59

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក Nguyen Minh Vu សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ជំនួបពិភាក្សានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញការតភ្ជាប់ការដឹកជញ្ជូននៃប្រទេសទាំងពីរឱ្យកាន់តែមានភាពរលូន និងល្អប្រសើរ ជាពិសេសលើការតភ្ជាប់ផ្លូវល្បឿនលឿនរបស់ប្រទេសទាំងពីរ- ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនក្រុងហូជីមិញ-ម៉ុកបៃ ការតភ្ជាប់ការដឹកជញ្ជូនតាមពីកំពង់ផែខេត្តកំពតកម្ពុជា ជាមួយនឹងកំពង់ផែសមុទ្ររបស់វៀតណាម និងការពិចារណាដំឡើងហេដ្ឋារចនាសម្ព័ន្ធព្រំដែនបន្ថែម ជំរុញដល់ការបង្កើនទំហំពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ៕