* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ជំនួបកម្ពុជា-ឡាវ បានឯកភាពឱ្យមានការផ្លាស់ប្តូរចំណេះដឹង ដោយផ្ទាល់រវាងមន្ទីរសុខាភិបាលខេត្តជាប់ព្រំដែន ដើម្បីពង្រឹងសមត្ថភាពត្រៀមបង្ការជំងឺឆ្លង និងឆ្លើយតបរួមឱ្យកាន់តែមានប្រសិទ្ធភាព

02-06-2026 21:05

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងសុខាភិបាល។

ក្នុងឱកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងអបអរសាទរ ចំពោះការតែងតាំងរបស់លោកឯកអគ្គរដ្ឋទូត ព្រមទាំងគូសបញ្ជាក់ពីចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែងរវាងកម្ពុជា និងឡាវ។

ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្តោតលើលទ្ធភាព ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល ជាពិសេសកិច្ចសហប្រតិបត្តិការសុខាភិបាលរវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការបន្តធ្វើការជាមួយស្ថានទូត និងក្រសួងសុខាភិបាលឡាវ ដើម្បីជំរុញការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាថ្មីរវាងក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ ដោយផ្តោតលើការបង្ការ និងគ្រប់គ្រងជំងឺឆ្លង ជាពិសេសជំងឺគ្រុនចាញ់ នៅតាមបណ្តាខេត្តជាប់ព្រំដែន និងឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះស្ថានការណ៍អាសន្នផ្នែកសុខាភិបាល ជាពិសេសនៅច្រកព្រំដែនប្រទេស ព្រមទាំងពង្រឹងសមត្ថភាពរួម ក្នុងការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ តាមរយៈការបណ្តុះបណ្តាលរួម ការវាយតម្លៃ និងការផ្លាស់ប្តូរព័ត៌មានសុខាភិបាលជាក់ស្តែង។

លើសពីនេះ ភាគីទាំងពីរ បានឯកភាពឱ្យមានការផ្លាស់ប្តូរចំណេះដឹង ដោយផ្ទាល់រវាងមន្ទីរសុខាភិបាលខេត្តជាប់ព្រំដែន តាមរយៈការប្រាស្រ័យទំនាក់ទំនងគ្នាជាប្រចាំ ការរៀបចំលំហាត់សមយុទ្ធរួមនៅទីតាំងជាក់ស្តែង និងការចែករំលែកបទពិសោធន៍ពីករណីជំងឺឆ្លងដែន ដើម្បីពង្រឹងសមត្ថភាពត្រៀមបង្ការ និងឆ្លើយតបរួមឱ្យកាន់តែមានប្រសិទ្ធភាព។

ក្រសួងសុខាភិបាល សូមស្វាគមន៍គំនិតផ្តួចផ្តើមរៀបចំពិព័រណ៍ឱសថ និងបរិក្ខារពេទ្យរួម ដើម្បីអបអរសាទរខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ និងបន្តគាំទ្រគ្នាក្នុងក្របខណ្ឌអាស៊ាន មេគង្គ-ឡានឆាង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-វៀតណាម៕