* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Reuters និងទីភ្នាក់ងារព័ត៌មានធំៗ ចុះផ្សាយពីកម្ពុជាចាប់ផ្តើមនីតិវិធីដោះស្រាយវិវាទដែនសមុទ្រជាមួយថៃ ក្រោមយន្តការរបស់អង្គការសហប្រជាជាតិ

02-06-2026 21:27

(បាងកក)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters និងបណ្តាញព័ត៌មានអន្តរជាតិធំៗជាច្រើន បានចុះផ្សាយព្រមៗគ្នានៅថ្ងៃអង្គារនេះ អំពីការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមច្បាប់អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយលើវិវាទព្រំដែនសមុទ្រដ៏រ៉ាំរ៉ៃជាមួយប្រទេសថៃ ដោយបានជូនដំណឹងជាផ្លូវការទៅកាន់អង្គការសហប្រជាជាតិ (UN) និងទីក្រុងបាងកករួចរាល់ហើយ។

យោងតាមការចុះផ្សាយរបស់ Reuters ចំណាត់ការរបស់កម្ពុជានេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថៃ កាលពីខែមុន បានសម្រេចចិត្តជាឯកតោភាគីក្នុងការលុបចោលអនុស្សរណៈយោគយល់គ្នា (MoU) ឆ្នាំ២០០១ ដែលជាក្របខណ្ឌតែមួយគត់ សម្រាប់ការចរចាលើតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងចាត់វិធានការនេះ ដើម្បីការពារអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា ស្របតាមច្បាប់អន្តរជាតិ»។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រីថៃ លោក អានុទិន ឆានវីរ៉ាគុន (Anutin Charnvirakul) ឯណោះវិញ បានអះអាងថាលោកមិនទាន់បានដឹងពីដំណើរការនេះនៅឡើយទេ ហើយថៃក៏មិនទាន់កំណត់ពេលវេលាដើម្បីបន្តនីតិវិធីនេះដែរ។

គួរបញ្ជាក់ថា យោងតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នីតិវិធីផ្សះផ្សាដោយបង្ខំ អនុញ្ញាតឱ្យក្រុមអ្នកជំនាញឯករាជ្យធ្វើការត្រួតពិនិត្យ និងផ្តល់អនុសាសន៍ ទោះបីជាលទ្ធផលមិនមានតម្លៃចាប់បង្ខំផ្លូវច្បាប់ក៏ដោយ។ រាជរដ្ឋាភិបាលកម្ពុជា បានតែងតាំងឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីការបរទេស ឱ្យធ្វើជាតំណាងអមដោយអ្នកសម្របសម្រួលបរទេសចំនួនពីររូប ខណៈដែលភាគីថៃមានពេល ២១ថ្ងៃ ដើម្បីតែងតាំងអ្នកសម្របសម្រួលរបស់ខ្លួនចំនួនពីររូប មុននឹងជ្រើសរើសប្រធានគណៈកម្មការមួយរូប ក្រោមការត្រួតពិនិត្យពីអគ្គលេខាធិការ​ UN។

តំបន់ត្រួតស៊ីគ្នា (OCA) កម្ពុជា-ថៃ មានទំហំប្រមាណ ២៦,០០០គីឡូម៉ែត្រការ៉េ ដែលត្រូវបានគេប៉ាន់ប្រមាណថាមានផ្ទុកឧស្ម័នធម្មជាតិជិត ១២ទ្រីលានម៉ែត្រគូប និងប្រេងឆៅយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមានតម្លៃសរុបប្រមាណ ៣០០ពាន់លានដុល្លារអាមេរិក។ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា​ ឯកឧត្តម​ កែវ​ រតន:​ ធ្លាប់បានប្រាប់ Reuters ថា វិបត្តិប្រេងសកលដែលបង្កឡើងដោយសង្គ្រាមនៅអ៊ីរ៉ង់ បានជំរុញឱ្យមានភាពចាំបាច់បន្ទាន់ក្នុងការដោះស្រាយវិវាទនេះ ដើម្បីទាញយកធនធានថាមពលក្រោមបាតសមុទ្រ៕