* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ និងទេសរដ្ឋមន្ដ្រី គន់ គីម ចែកកញ្ចប់អាហារជូនជនភៀសសឹកចំនួន១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ

03-06-2026 08:01

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) និងលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារចំនួន១៥០០កញ្ចប់ ជូនជនភៀសសឹក ដែលកំពុងស្នាក់បណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន) នៅស្នាក់ការ ភូមិបន្ទាយមានរិទ្ធិ និងភូមិសាមគ្គី ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា រាជរដ្ឋភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកទាំងអស់ ដែលបង្ខំចិត្តចាកចេញពីលំនៅឋានរបស់ខ្លួន នៅក្នុងគ្រាដ៏លំបាកនេះ ហើយរាជរដ្ឋាភិបាលបានកំណត់ទិសដៅអាទិភាពចម្បងក្នុងការដោះស្រាយបញ្ហាលំនៅឋានស្នាក់នៅបណ្តោះអាសន្នជូនប្រជាពលរដ្ឋ ខណៈដែលរដ្ឋាភិបាលក៏កំពុងបន្តធ្វើការតវ៉ាយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ ដើម្បីស្វែងរកយុត្តិធម៌ក្នុងការទាមទារទឹកដីដែលរងការរំលោភបំពានត្រឡប់មកវិញ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហការីមកពីបណ្តារាជធានីភ្នំពេញ និងខេត្តផ្សេងៗ ព្រមទាំងក្រុមហ៊ុន Smart ដែលបាននាំយកអំណោយមនុស្សធម៌មកចែកជូន ដើម្បីជួយសម្រាលការលំបាក របស់បងប្អូនភៀសសឹក។ លោកទេសរដ្ឋមន្ត្រី ក៏បានអរគុណដល់ប្រតិភូជាបងប្អូនសាសនិកឥស្លាម និងនិស្សិតយ៉ាងច្រើនដែលបានចូលរួមនាថ្ងៃនេះ គឺដើម្បីសិក្សា និងស្វែងយល់បន្ថែមអំពីស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋ សំដៅរកវិធីសាស្ត្រ ឬលទ្ធភាពផ្សេងៗទៀតក្នុងការបន្តជួយផ្គត់ផ្គង់ទៅថ្ងៃមុខ។

ចំណែកលោកស្រី ខាក់ ចិន្តា នាយកប្រតិបត្តិផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន Smart បានលើកឡើងថា ក្រុមហ៊ុនបានបង្កើតមូលនិធិបម្រុងមួយ ដើម្បីជួយសម្រាលការលំបាក ផ្គត់ផ្គង់ និងសម្រួលដល់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលបានឆ្លងកាត់ និងប្រឈមមុខនឹងគ្រាលំបាក ជាពិសេសក្រោយពេលមានសង្គ្រាម និងការភៀសខ្លួន។ ជាមួយគ្នាដែរ លោកស្រី បានថ្លែងអំណរគុណដល់ លោកបណ្ឌិតទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ និងលោកកិត្តិសង្គហបណ្ឌិត គន់ គីម ដែលបានផ្តល់ឱកាសឱ្យក្រុមហ៊ុន Smart អាចចូលរួមចំណែកក្នុងការជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋនាពេលនេះ។

សូមរំលឹកថា នេះជាលើកទី២ ហើយដែលទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ និងកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញចែកអំណោយជូនបងប្អូនជនភៀសសឹកនៅតំបន់ខាងលើ ដោយកាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅនេះ បានចែកចំនួន ១៦០០គ្រួសាររួចហើយ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំស្លក្រាម ដែលជាការឧបត្ថម្ភរបស់អង្គការសម្ព័ន្ធពិភពឥស្លាម (MWL) នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

អំណោយខាងលើ ខាងលើទទួលបានឧបត្ថម្ភ ពីក្រុមហ៊ុន Smart Axitata ក្នុង១កញ្ចប់នីមួយៗមាន អង្ករ២៥គីឡូក្រា, មី១កេស, ត្រីខ១យួរ, ទឹកត្រី៦ដប និងទឹកសុីអុីវ៦ដប។ ក្រុមហ៊ុន Smart ជាក្រុមហ៊ុនរបស់រដ្ឋម៉ាឡេស៊ី ហើយក៏ជាក្រុមហ៊ុនដែលធ្វើអាជីវកម្មមានការរីកចម្រើនលូតលាស់ខ្លាំង និងជាក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងការបង់ពន្ធជូនរដ្ឋ ។ លើសពីនេះ ក្រុមហ៊ុនក៏ធ្លាប់ទទួលបានលិខិតថ្លែងអំណរគុណពីប្រមុខរាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត ផងដែរ៕