* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

«ដំណើរកម្សាន្តទេសចរណ៍ និងមនុស្សធម៌ ទៅកាន់ដែនដីអាណាចក្រចេនឡា» នៅស្រុកកំពង់លែង នឹងរៀបចំនៅថ្ងៃទី១៤ ខែមិថុនា (Video inside)

03-06-2026 08:15

(កំពង់ឆ្នាំង)៖ គណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ បានសហការជាមួយសមាគមបណ្ណាល័យគំនិត នឹងរៀបចំកម្មវិធី​ «ដំណើរកម្សាន្តទេសចរណ៍ និងមនុស្សធម៌ ទៅកាន់ដែនដីអាណាចក្រចេនឡា» នៅថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

កម្មវិធីនេះមានគោលបំណង សំខាន់ៗរួមមាន៖ ជំរុញឲ្យដែនដីអាណាចក្រចេនឡាកាន់តែត្រូវបានគេស្គាល់, លើកស្ទួយវិស័យទេសចរណ៍ និងវប្បធម៌នៅស្រុកកំពង់លែង, ជំរុញឲ្យភ្នំនាងកង្រីកាន់តែមានអ្នកស្គាល់, ច្រកបាក់ដាវ, រូបសំណាកតេជោមាស (អ្នកតាក្រហមក), ចែកសម្ភារៈសិក្សាដល់កុមារនៅក្នុងតំបន់ ៣៤២នាក់ និងគ្រូបង្រៀន ១៣នាក់, អប់រំយុវជនតាមទ្រឹស្តីពុទ្ធសាសនា, ទស្សនាការសម្តែងក្បាច់គុនល្បុក្កតោ, ទស្សនាការសម្តែងតេខ្វាន់ដូ, ទស្សនាស្ថានីយ៍បុរេប្រវត្តិសាស្ត្រសំរោងសែន ទីដែលដូនតាខ្មែររស់នៅដំបូង, លេងទឹកជ្រោះអូរដា, ទស្សនាប្រាសាទបុរាណដែលសាងសង់មុនសម័យអង្គរ ដូចជា ប្រាសាទព្រះស្រី (ប្រាសាទស្រី), គ្រឹះប្រាសាទតូច, ប្រាសាទសក្ល (ប្រាសាទប្រុស), ប្រាសាទថ្នមប្តី, ប្រាសាទពណ្ណរាយ និងគ្រឹះប្រាសាទភ្នំទេពី។

កម្មវិធីនេះដែរ គាំទ្រដោយបណ្តាញសារព័ត៌មាន Fresh News, សហគ្រាសផលិតនំស្រួយ លី​ លី, សមាគមមិត្តនិស្សិតបញ្ញវន្តកម្ពុជា, សិប្បកម្មផលិតសាប៊ូ ប៊ូឃាង និងក្រុមសហគមន៍រាជិនីទេសចរណ៍លង្វែក។ អាស្រ័យហេតុនេះ សូមសប្បុរសជនមេត្តាបរិច្ចាគសម្ភារៈសិក្សា និងជំនួយផ្សេងៗតាមកម្លាំងសទ្ធា។

បើសិនមានបំណងចូលរួមក្នុងកម្មវិធីដោយផ្ទាល់ សូមមេត្តាបង់ភាគទាន ៤០ ០០០រៀល ($10) ដែលភាគទាននេះនឹងចំណាយសំខាន់លើអាហារ ព្រឹក និងថ្ងៃត្រង់, រថយន្តក្រុង ព្រមទាំងចំណាយផ្សេងៗ សម្រាប់ដំណើរការកម្មវិធី។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងអ្នកផ្តួចផ្តើមកម្មវិធី លោក សេម សមាជិកយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ តាមរយៈលេខ ០៩៦៦២០៣៣៦០៕