* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងដែនដី ប្រកាសប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី១ ចំនួន ១,០៤៤បណ្ណ ជូនអតិថិជនគម្រោងឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៥១

03-06-2026 11:11

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី១ ចំនួន ១,០៤៤បណ្ណ ជូនអតិថិជនគម្រោងឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៥១ ខេត្តកំពង់ស្ពឺ។

ក្រសួងសូមជម្រាបជូនអតិថិជនរបស់គម្រោងឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៥១ ដែលស្ថិតនៅភូមិស្តុកស្លាត និងភូមិត្រពាំងពោធិ៍ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ឱ្យបានជ្រាបថា ក្រសួងនឹងប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី១ ចំនួន ១,០៤៤បណ្ណ ជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ ចំនួន១០០% ដូចមានឈ្មោះក្នុង បញ្ជីជូនភ្ជាប់មកជាមួយ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ រៀងរាល់ម៉ោងធ្វើការ។

សូមលោក លោកស្រី អញ្ជើញមកទទួលបណ្ណកម្មសិទ្ធិ ដោយបំពេញលក្ខខណ្ឌដូចខាងក្រោម៖
១. អតិថិជនដែលជាម្ចាស់កម្មសិទ្ធិ ត្រូវអញ្ជើញមកដោយផ្ទាល់។ ក្នុងករណីជាទ្រព្យរួមប្តីប្រពន្ធ សូមអញ្ជើញមកទាំងពីរនាក់ប្តីនិងប្រពន្ធ។
២. សូមភ្ជាប់មកជាមួយនូវបង្កាន់ដៃទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ (ច្បាប់ដើម) និងឯកសាររណបផ្សេងទៀតដែលអតិថិជននៅខ្វះ ក្នុងពេលដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិកន្លងមក។

ទីតាំង៖ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ៖ https://www.facebook.com/share/p/1EHtY9Nj3X/?mibextid=wwXIfr

ពេលវេលា៖ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ រៀងរាល់ម៉ោងធ្វើការ៕