* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចុះ MoU ជាមួយមន្ទីរពេទ្យធំមួយនៅទីក្រុងសេអ៊ូល ដើម្បីឲ្យពលរដ្ឋខ្មែរនៅកូរ៉េទទួលបានសេវាថែទាំសុខភាពក្នុងតម្លៃសមរម្យ

03-06-2026 11:34

(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) រវាងស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងមន្ទីរពេទ្យ Soonchunhyang University Hospital (SUH) នៅមន្ទីរពេទ្យ Soonchunhyang ក្នុងទីក្រុងសេអ៊ូល។

អនុស្សរណៈយោគយល់គ្នា (MoU) នេះ ធ្វើឡើងក្នុងគោលបំណងធានាថាប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅប្រទេសកូរ៉េ អាចទទួលបានសេវាថែទាំសុខភាពដ៏ល្អ ក្នុងតម្លៃសមរម្យក្នុងប្រទេសកូរ៉េ និងជាយន្តការមួយសម្រាប់ស្ថាប័នទាំងពីរ បន្តសហការធ្វើការរួមគ្នាក្នុងនាមជាអ្នកជិតខាង និងជាដៃគូដ៏ជិតស្និត ក្នុងបេសកកម្មមនុស្សធម៌ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាជនកម្ពុជា ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសកូរ៉េនេះ។

ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី លោកវេជ្ជបណ្ឌិត Suh You-Sung នាយកមន្ទីរពេទ្យ Soonchunhyang បានលើកឡើងថា មន្ទីរពេទ្យ Soonchunhyang បានចាប់ផ្តើមបេសកកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២។ ក្នុងរយៈពេល ២៤ឆ្នាំកន្លងទៅនេះ មន្ទីរពេទ្យបានចូលរួមចំណែកយ៉ាងច្រើនក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលក្នុងប្រទេសកម្ពុជា រួមមានការកសាងមន្ទីរពេទ្យ ការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បណ្តុះបណ្តាលក្រុមគ្រូពេទ្យកម្ពុជា និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជាដើម។

លោកបន្តថា លោកនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការជួយដល់ប្រទេសកម្ពុជាលើវិស័យសុខាភិបាល ពិសេសការបណ្តុះធនធានមនុស្សដើម្បីជាទុនដ៏រឹងមាំ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលក្នុងប្រទេសកម្ពុជា។

លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះក្រុមគ្រួសារមន្ទីរ Soonchunhyang ដែលជានិច្ចជាកាលតែងតែចូលរួមជាមួយស្ថានទូតក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ទាំងនៅប្រទេសកម្ពុជា និងកូរ៉េ ដូចជា ឧបត្ថម្ភថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ជូនដល់ជនភៀសសឹក មណ្ឌលកុមារកំព្រា និងមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា និងផ្តល់ការពិនិត្យសុខភាពដោយឥតគិតថ្លៃជូនប្រជាជនខ្មែរនៅកម្ពុជា ក៏ដូចជាតាមតំបន់នានាក្នុងប្រទេសកូរ៉េ ជាដើម។ លោកជឿជាក់ថា តាមរយៈការចុះ MoU នេះ ស្ថាប័នទាំងពីរនឹងអាចបង្កើនកិច្ចសហការកាន់តែជិតស្និតបន្ថែមទៀត លើគម្រោងមនុស្សធម៌ផ្សេងទៀតនាពេលខាងមុខ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនទាំងពីរប្រទេស៕