* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រកាសចូលកាន់តំណែងអភិបាលស្រុកត្រាំកក់ថ្មី, អភិបាលខេត្តតាកែវ ណែនាំឱ្យបម្រើសេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អ និងចុះធ្វើរដ្ឋបាលតាមមូលដ្ឋាន ស្រាវជ្រាវរកទីតាំងប្រព្រឹត្តបទល្មើស Online Scams

03-06-2026 14:15

(តាកែវ)៖ លោក ហ៊ត មនោ អភិបាលរងក្រុងដូនកែវ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជាអភិបាលស្រុកត្រាំកក់ ជំនួសលោក កេត ម៉ៅ ដែលត្រូវផ្លាស់ប្ដូរឱ្យទៅបម្រើការងារនៅសាលាខេត្ត។

ពិធីប្រកាសតែងតាំងអភិបាលស្រុកត្រាំកក់ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់លោក យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ។

នៅក្នុងឱកាសនោះលោក វ៉ី សំណាង បានផ្ដាំផ្ញើអភិបាលស្រុកបាទី ដែលទើបតែងតាំងថ្មីត្រូវប្រឹងប្រែងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងត្រូវធ្វើយ៉ាងណាឱ្យស្រុកត្រាំកក់ កាន់តែមានការអភិវឌ្ឍរីកចម្រើនឥតឈប់ជាពិសេសត្រូវ រួមគ្នាថែរក្សាការពារ សន្តិភាពស្ថិរភាពនយោបាយ ស្ថិរភាពសង្គមឱ្យបានល្អប្រសើរ។

អភិបាលខេត្តតាកែវ បានណែនាំឱ្យអភិបាលស្រុកត្រាំកក់ ដែលទើបតែងតាំងថ្មី ត្រូវទប់ស្កាត់ការជួញដូរ ឬចែកចាយគ្រឿងញៀន និងត្រូវបង្ក្រាបឱ្យបានចំពោះក្រុមក្មេងទំនើង មិនត្រូវបណ្ដែតបណ្ដោយឱ្យពួកគេអុកឡុក នៅតាមមូលដ្ឋានដែលបង្កការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះទេ។

លោកបានណែនាំលើការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមរយៈការចុះធ្វើរដ្ឋបាលដល់មូលដ្ឋាន និងណែនាំម្ចាស់រោងចក្រ សហគ្រាស ផ្ទះសំណាក់ និងប្រជាពលរដ្ឋឱ្យរួមសហការជាមួយ អាជ្ញាធរដើម្បីលប់បំបាត់កុំឱ្យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន៕