រដ្ឋបាលខេត្តព្រៃវែង ដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយ
03-06-2026 15:05
(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅខេត្តព្រៃវែង ថា ដើម្បីវិវដ្តទៅតាមយុគសម័យឌីជីថល និងសម្រេចបាននូវការផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័ស សន្សំសំចៃកម្រៃ និងពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការមកដាក់ពាក្យស្នើសុំដោយផ្ទាល់ នៅអង្គភាពច្រកចេញចូលតែមួយ។
រដ្ឋបាលខេត្តព្រៃវែង នឹងដាក់ឱ្យអនុវត្ត ជាផ្លូវការនូវការទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លើការងារវិស័យចំនួន៩។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង៖







