* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្នងការខេត្តព្រៃវែង ចេញបំភ្លឺព័ត៌មានថា មិនមានការចាប់ជំរិតក្មេង នៅក្នុងស្រុកមេសាងនោះឡើយ

03-06-2026 16:50

(ព្រៃវែង)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២៦ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានគណនីជាច្រើនបានផ្សព្វផ្សាយ និងចែករំលែកតៗគ្នាថា មានករណីចាប់ជំរិតក្មេងនៅក្នុងស្រុកមេសាង ខេត្តព្រៃវែង ដោយជនសង្ស័យស្លៀកពាក់ឯកសណ្ឋានអង្គរក្ស។

ពាក់ព័ន្ធករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមធ្វើការបកស្រាយដូចខាងក្រោម៖

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ មានគណនីហ្វេសប៊ុកឈ្មោះ បងពៅជាងសំណង់ បានបង្ហោះថា មានករណីចាប់ក្មេងសិស្សសាលានៅក្បែរផ្ទះខ្ញុំ ហើយក៏មានគណនីហ្វេសប៊ុកជាច្រើន​ បានចែករំលែក និងបង្ហោះជាបន្តបន្ទាប់អំពីករណីខាងលើនេះ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកអធិការនគរបាលស្រុកមេសាង បានដឹកនាំកម្លាំង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរភូមិឃុំ ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការសាកសួរបំភ្លឺក្មេងជាជនរងគ្រោះ ឈ្មោះ គង់ នុន ភេទប្រុស អាយុ៩ឆ្នាំ មានទីលំនៅភូមិបឹងអន្ទង់ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង បានឆ្លើយប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១០ព្រឹក ខ្លួនបានចេញពីសាលារៀនជិះកង់មកផ្ទះតែម្នាក់ឯង ពេលជិះមកដល់ចំណុចភូមិបឹងអន្ទង់ ឃុំស្វាយជ្រុំ ស្រុកមេសាង ក៏មានឡានមួយគ្រឿង ជិះគ្នា០៤នាក់បើកមកដល់រួចទម្លាក់កញ្ចក់សួរខ្លួនថាទៅណា ខ្លួនក៏លោតចូលក្នុងផ្ទះគេក្បែរនោះ រថយន្តក៏បើកបន្តទៅមុខបាត់ទៅ តាមការពិនិត្យជាក់ស្តែង របស់សមត្ថកិច្ចរបងផ្ទះដែលក្មេងនិយាយថាលោតចូល នោះមានកំពស់ប្រហែល២ម៉ែត្រ។

ក្មេងនិយាយក្នុងភាពរវើរវាយ មិនច្បាស់លាស់ រីឯអ្នកដែលនៅជិតកន្លែងកើតហេតុ បានបំភ្លឺជូនសមត្ថកិច្ចថា ក្នុងចន្លោះម៉ោងខាងលើ គឺមិនមានរថយន្តបើកឆ្លងកាត់នោះទេ ដូចនេះមិនមានករណីប៉ុនប៉ងចាប់ជំរិតក្មេង ដូចផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកនោះទេ។ ចំណែកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ បងពៅជាងសំណង់ បានទទួលស្គាល់កំហុសរបស់ខ្លួន និងបានលុបខ្លឹមសារដែលខ្លួនបានបង្ហោះ ហើយសមត្ថកិច្ចក៏បានធ្វើកិច្ចសន្យាអប់រំគាត់ ដើម្បីកុំឱ្យគាត់បង្ហោះព័ត៌មានដែលមិនច្បាស់លាស់បន្តទៀត៕