* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អគ្គនាយក ARDB ដឹកនាំកិច្ចប្រជុំបុគ្គលិកប្រចាំខែរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលើកទឹកចិត្តបុគ្គលិកទាំងអស់បន្តខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាពបន្ថែមទៀត

03-06-2026 20:28

(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំ ប្រចាំខែ ដើម្បីពិនិត្យវឌ្ឍនភាពការងារ។

ក្នុងឱកាសនេះដែរ លោកបណ្ឌិតប្រតិភូ បានសំណេះសំណាល និង ចែករំលែកបទពិសោធពី ភាពជាអ្នកដឹកនាំជូនដល់ថ្នាក់ដឹកនាំ និង បុគ្គលិក មកពីគ្រប់នាយកដ្ឋានទាំងអស់ ដោយផ្តោតលើប្រធានបទ How To Lead When You’re Not in Charge * : Leading Beyond Titles ដែលក្នុងនោះ លោកបណ្ឌិតប្រតិភូក៏បាន ផ្តល់ទស្សនៈល្អៗ ដើម្បីចូលរួមចំណែកជាបច្ច័យសម្រាប់បុគ្គលិកទាំងអស់ ក្នុងការអភិវឌ្ឍ សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន និងការពង្រឹងសមត្ថភាពផ្ទាល់ខ្លួនថែមទៀត ដើម្បី ចូលរួម បំពេញការងារប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ។

ទន្ទឹមនេះ លោកបណ្ឌិតបានលើកទឹកចិត្តបុគ្គលិកទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាពបន្ថែមទៀត លើភាពជា អ្នកដឹកនាំនិងការដឹកនាំខ្លួនឯងជាគំរូគេ ជាពិសេស ត្រូវបណ្តុះស្មារតីភាពជាអ្នកដឹកនាំខ្លួនឯង និងបុគ្គលិកក្រោមឱវាទ ដើម្បីអាចក្លាយជា អ្នកដឹកនាំបន្ត ចូលរួម អភិវឌ្ឍន៏ ស្ថាប័ន ឱ្យរីកចម្រើន ប្រកប ដោយនិរន្តរភាព។

ជាសរុបមក លោកបណ្ឌិតប្រតិភូក៏បាន ផ្តល់អនុសាសន៍គន្លឹះជាគតិល្អៗ សម្រាប់បុគ្គលិក យកទៅ អនុវត្តការងារ រួមមាន៖ "ភាពជាអ្នកដឹកនាំ គឺមិនអាស្រ័យលើឋានៈ តួនាទី ឬមុខតំណែងនោះទេ ភាពជាអ្នកដឹកនាំពិតប្រាកដ អាចចាប់ផ្ដើមជាមួយនឹងការអភិវឌ្ឍសមត្ថភាពខ្លួនឯង មានគំនិតការផ្ដួចផ្ដើម(initiative) និងជួយដល់មនុស្សនៅជុំវិញខ្លួនដែលកំពុងជួបការលំបាក"។ ត្រូវគិតគូរ ពីការផ្លាស់ប្តូរទម្លាប់មកធ្វើ ការងារដោយផ្តោតលើគុណភាពការងារ(work quality) ល្បឿនការងារ (speed of work) និងខិតខំធ្វើ ការងារឱ្យល្អពីមួយថ្ងៃទៅមួយថ្ងៃបន្តិចម្តងៗ ព្រមទាំងអភិវឌ្ឍខ្លួនជាប្រចាំ។

ជាចុងក្រោយ លោកបណ្ឌិតប្រតិភូបានណែនាំថា ការធ្វើកិច្ចការងារដែលជោគជ័យទៅបានត្រូវចេះធ្វើការជាក្រុម និងត្រូវចេះទទួលយកការកែលម្អ ដើម្បីភាពរីកចម្រើន សម្រាប់ស្ថាប័ន ក្នុងនោះត្រូវមានស្មារតីសុទិដ្ឋិនិយម ហេីយត្រូវហ៊ានបដិសេធចំពោះស្មរតីទុទិដ្ឋិនិយម ពោលបុគ្គលិកធ្វើការល្អ ARDB នឹងរីកចម្រើន មិនចាំបាច់មើលអ្វីច្រើននោះទេ មានន័យថា ភាពជាអ្នកដឹកនាំត្រូវធ្វើជាគំរូគេ ទើបអ្នកក្រោមឱវាទគេដើរតាមនឹងទទួលបានការគោរព ពីអ្នកដទៃ ហេីយធ្វេីឲ្យស្ថាប័នក៏កាន់តែរីកចម្រើនថែមទៀត៕