អាវុធហត្ថរាជធានីភ្នំពេញ ហាត់ប្រាណជាប់ជាប្រចាំ ដើម្បីពង្រឹងកាយសម្បទា គ្រប់គ្រង ទម្ងន់ និងក្បាលពោះកងកម្លាំង!

03-06-2026 21:00

(ភ្នំពេញ)៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែគិតគូរពីសុខភាពកាយសម្បទារបស់កម្លាំងក្រោមឱវាទជាអាទិភាពចម្បង។

ដូច្នេះហើយបានជា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែធ្វើការហាត់ប្រាណជាប់ជាប្រចាំ តាមរយៈវិធីសាស្ត្រចម្រុះ ដើម្បីសុខភាព កាយសម្បទា រហ័សរហួន ព្រមទាំងគ្រប់គ្រង ទម្ងន់ និងក្បាលពោះ កងកម្លាំងឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ក្នុងប្រតិបត្តិការ លើការងារ បង្ការ បង្ក្រាប សង្គ្រោះ។