សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុទទួលអំណោយពីសប្បុរសជនមកពីគ្រប់មជ្ឈដ្ឋាន ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ ឧសភា

03-06-2026 21:42

(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានទទួលអំណោយពីសប្បុរសជន មកពីគ្រប់មជ្ឈដ្ឋាន ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ គណៈកិត្តិយស គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុទាំងអស់បានថ្លែងអំណគុណ ដល់អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាជួយឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍។

គូសជម្រាមជូនថា សប្បុរសជនដែលមានបំណងបរិច្ចាគមកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អាចអញ្ជើញមកទីស្នាក់ការផ្ទាល់ ឬ ទំនាក់ទំនងលេខទូរស័ព្ទ៖

*ទី១. លោកជំទាវ ប្រាក់ ចន្ទសុខា (លេខទូរស័ព្ទ ០១២ ៩៤០ ១៥៦)
*ទី២. លោក គាំ សុខុម (លេខទូរស័ព្ទ ០១២ ៧៥៥ ៣២៨)
*ទី៣. លោក ចេង មុីន (លេខទូរស័ព្ទ ០៨៦ ២២២ ១០៧)៕