* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលរាជធានីភ្នំពេញ បញ្ជាសមត្ថកិច្ចបន្ដពិនិត្យទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams និងព្វផ្សាយអនុក្រឹត្យលេខ០៣ ឲ្យកាន់តែសកម្ម

04-06-2026 12:04

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តែងតែដាក់បទបញ្ជាជាប្រចាំឲ្យអភិបាលខណ្ឌទាំង១៤ បន្ដត្រូវចុះត្រួតពិនិត្យទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ ឲ្យកាន់តែសកម្ម និងមិនរាថយដាច់ខាត ធ្វើយ៉ាងណាត្រូវតែធានាលុបបំបាត់ ឲ្យអស់នូវបទល្មើសក្នុងមូលដ្ឋានរបស់ខ្លួនទាំងស្រុង។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះថា ជាក់ស្តែងគិតត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារ ទីតាំងរស់នៅប្រមូលផ្តុំមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន៩៤ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន៤៨០នាក់ (ស្រី១៤៤នាក់) ក្នុងនោះជនបរទេសដែលស្នាក់នៅដោយពុំមានលិខិត ឆ្លងដែនមានចំនួន៦នាក់។

លោកស្រីអ្នកនាំពាក្យ បានបញ្ជាក់ទៀតថា ក្នុងថ្ងៃនេះដែរ នៅខណ្ឌសែនសុខ ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងខុនដូរ ពិភពថ្មីសែនសុខ ស្ថិតនៅក្នុងភូមិ សំរោងទាវ សង្កាត់ក្រាំងធ្នង់ មាន៨អគារ រកឃើញជនបរទេសស្នាក់នៅសរុបចំនួន៣៦នាក់ (ស្រី២នាក់) ពុំមានលិខិតឆ្លងដែន៣នាក់។

ក្រុមការងារបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ១ករណី នៅអគារទី៥ ជាន់ទី១២ បន្ទប់១២០១ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ៣នាក់ ព្រមទាំងសម្ភាររួមមាន Laptop ចំនួន១គ្រឿង និង⁠ទូរស័ព្ទ ចំនួន៣គ្រឿង។ តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រកឃើញថា មានជាប់ពាក់ព័ន្ធករណីសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមថា ក្រោយចប់ប្រតិបត្តិការ ជនសង្ស័យ និងសម្ភារខាងលើ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី ហើយចំពោះទីតាំងបន្ទប់ពាក់ព័ន្ធករណីនេះ ក្រុមការងារបានសម្រេចបិទឃ្លុំបណ្ដោះអាសន្ន។

ជាមួយគ្នានេះដែរ ស្នងការដ្ឋានននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ ចំនួន២ទីតាំង មនុស្សចំនួន៩នាក់ គិតជាថវិកាសរុបបានចំនួន៣៦,០០០,០០០រៀល (សាមសិបប្រាំមួយលានរៀល)៕