* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី ចុះត្រួតពិនិត្យរដ្ឋបាលនៅរីសត «រតនៈវិសាល» ក្រុងសែនមនោរម្យ រកឃើញជនបរទេស ២០រូប ខណៈជនបរទេសមួយចំនួនមិនមានឯកសារត្រឹមត្រូវ

04-06-2026 12:28

(មណ្ឌលគិរី)៖ លោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានដាក់ផែនក្តៅគគុក ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវបង្រ្កាប និងបោសសំអាតបទល្មើសផ្សេងៗជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យអស់នៅលើទឹកដីមណ្ឌលគិរី។

លោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី​ បានប្រាប់ភ្នាក់ងារព័ត៌មាន​ Fresh News ថា កាលពីវេលាម៉ោង ៤:៣០នាទីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងអាជ្ញាធរចម្រុះ រួមមាន៖ កងរាជអាវុធហត្ថក្រុងសែនមនោរម្យ នគរបាលក្រុងសែនមនោរម្យ នគរបាលខេត្តមណ្ឌលគិរី និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសែនមនោរម្យ បានចុះអនុវត្តវិធានការរដ្ឋបាលចំហលើទីតាំងស្នាក់នៅប្រមូលផ្តុំជនបរទេសមួយកន្លែង ស្ថិតនៅរីសត «រតនៈវិសាល» ក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

លោកវរសេនីយ៍ឯក ជា ចិត្រា បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពីអភិបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។

ស្នងការនគរបាលខេត្តមណ្ឌលគិរី​ បានបន្ថែមថា ជាលទ្ធផល សមត្ថកិច្ចបានរកឃើញជនបរទេសចំនួន ២០នាក់ ក្នុងនោះមានស្ត្រី ៤នាក់ ដែលមាន ៣សញ្ជាតិ រួមមាន៖ ជនជាតិចិន ១៨នាក់ ស្រី ២នាក់ ជនជាតិវៀតណាម ១នាក់ និងជនជាតិហ្វីលីពីន ១នាក់។

ក្នុងចំណោមនោះ មានអ្នកកាន់លិខិតឆ្លងដែនជាប់ខ្លួនចំនួន ១៦នាក់ ខណៈ៤នាក់ទៀតបង្ហាញឯកសារតាមទូរស័ព្ទដៃ។

លោកស្នងការបានបន្តថាចំពោះបទល្មើសមេត្តាសមត្ថកិច្ចធ្វើការញែកឱ្យបានច្បាស់លាស់។ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងឆែកឆេរទីតាំង ប៉ុន្តែមិនបានរកឃើញវត្ថុតាង ឬសម្ភារ ដែលជាប់ពាក់ព័ន្ធនឹងបងល្មើស Online Scams នោះទេ។

ទោះជាយ៉ាងណា តាមការវាយតម្លៃបឋម ជនបរទេសទាំង ២០នាក់ ត្រូវបានសមត្ថកិច្ចកំណត់ថាជាមុខសញ្ញាស្នាក់នៅប្រមូលផ្តុំ និងមានមុខរបរមិនច្បាស់លាស់។ បច្ចុប្បន្ន អ្នកទាំងអស់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីសាកសួរ និងបន្តនីតិវិធីតាមផ្លូវច្បាប់៕