* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សកវិទ្យាល័យ Shanghai International Studies University របស់ចិន នឹងបង្កើនកូតាផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា

04-06-2026 13:13

(សៀងហៃ,ចិន)៖ នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោកសាស្ត្រារ្យរង ហេង សុទ្ធី អនុប្រធានគណៈប្រតិភូ បានដឹកនាំប្រតិភូ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ Shanghai International Studies University (SISU) ក្នុងក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ និងពង្រីកកូតា អាហារូបករណ៍ ជូនដល់យុវជនកម្ពុជា។

ក្នុងជំនួបនេះ លោកសាស្រ្តាចារ្យរង បានថ្លែងអំណរគុណ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពី សំណាក់ថ្នាក់ដឹកនាំ សាកលវិទ្យាល័យ និងបានលើកឡើងថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាសសរស្តម្ភដ៏ សំខាន់បំផុត ក្នុងការជំរុញការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព។ ដូចនេះការពង្រីកកូតា អាហារូបករណ៍បន្ថែមសម្រាប់និស្សិតកម្ពុជានៅទីនេះ នឹងក្លាយជាឱកាសក្នុងការទទួលបានចំណេះដឹង ជំនាញពិតប្រាកដ និងបទពិសោធថ្មីៗ ដើម្បីយកទៅចូលរួមចំណែកបម្រើជាតិមាតុភូមិវិញ នាពេលអនាគត។

ជាការឆ្លើយតបប្រកបដោយភាពវិជ្ជមាន ថ្នាក់ដឹកនាំសាកលវិទ្យាល័យ បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះបេសកកម្មរបស់គណៈប្រតិភូ នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងបានគូសបញ្ជាក់ថា នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការ អាហារូបករណ៍ អ.ម.ត ក្នុងការបង្កើនកូតា អាហារូបករណ៍ សម្រាប់និស្សិតកម្ពុជា៕