* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ម្ចាស់រថយន្ដជួលឲ្យជនជាតិចិន ហើយត្រូវសមត្ថកិច្ចបង្ក្រាបពាក់ព័ន្ធ Online Scams អំពាវនាវតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពន្លឿននីតិវិធី ដើម្បីយករថយន្ដមកប្រើប្រាស់វិញ

04-06-2026 14:52

(ភ្នំពេញ)៖ ម្ចាស់រថយន្ដជួលឲ្យជនជាតិចិន ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបពាក់ព័ន្ធបទល្មើស Online Scams កាលពីពេលកន្លងទៅ បានបន្ដអំពាវនាវយ៉ាងទទូចដល់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ 2767/18-05-2026 ដែលមានលោក ទុង រតនា ជាព្រះរាជអាជ្ញារ​ង ជួយពន្លឿននីតិវិធី ដើម្បីយកថយន្ដរបស់ខ្លួន មកប្រើប្រាស់វិញ ព្រោះជួលនោះមិនជាប់ពាក់ព័ន្ធជាមួយបទល្មើសឡើយ ហើយក៏មានកិច្ចសន្យាត្រឹមត្រូវផងដែរ។

លោក ទួច ពិសិដ្ឋ បានបញ្ជាក់នៅក្នុងលិខិតស្នើសុំទៅកាន់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថា កាលពីថ្ងៃ៣ ខែមេសា ឆ្នាំ២០២៦ ឈ្មោះ LI PENG អាយុ៤០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EQ2776716 បានមកស្នើសុំជួលរថយន្ត១គ្រឿង ពីខ្លួន។ បន្ទាប់ពីបានពិភាក្សាគ្នារួចមក ខ្លួនបានយល់ព្រមជួលរថយន្តដែលជាកម្មវត្ថុ នៃការស្នើសុំឲ្យ LI PENG ដូចមានបញ្ជាក់ក្នុង កិច្ចសន្យាជួលរថយន្ត។

ក្រោយពីឈ្មោះ LI PENG​ បានជួលរថយន្តខាងលើ បុគ្គលនេះបានយកធ្វើដំណើរទៅរកស៊ីនៅក្រុងប៉ោយប៉ែត។ ក្រោយមកស្រាប់តែខ្លួនបាទទទួលដំណឹងថា ឈ្មោះ LI PENG គឹជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ជាហេតុនាំឲ្យសមត្ថកិច្ចបានឃាត់ខ្លួនក្រុមឧក្រិដ្ឋជន រួមទាំងឈ្មោះ LI PENG និងចាប់យកវត្ថុតាង ដោយក្នុងនោះ ក៏មានរថយន្តរបស់ខ្លួន ដែលបានដាក់ជួលឲ្យឈ្មោះ LI PENG ផងដែរ។

សូមរំលឹកថា ករណីប្រជាពលរដ្ឋជួលឡានឲ្យជនបរទេស ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបពាក់ព័ន្ធបទល្មើស Online Scams ត្រូវបានលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំឲ្យសមត្ថកិច្ច រៀបចំបែបបទប្រគល់ឡាននោះទៅឲ្យម្ចាស់វិញ ប្រសិនបើមានឯកសារបញ្ជាក់ត្រឹមត្រូវតាមផ្លូវច្បាប់ និងមានលិខិតជួលច្បាស់លាស់។

នេះបើតាមការឲ្យដឹងពីលោក រ៉េន រតនៈ អ្នកនាំពាក្យលោកអភិសន្ដិបណ្ឌិត ស សុខា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។ ការណែនាំរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា បានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារបង្ក្រាប Online Scams នៅថ្ងៃទី៤ ខែឧសភា។ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានសង្កត់ធ្ងន់ថា នៅពេលប្រគល់រថយន្ដជូនម្ចាស់វិញ សមត្ថកិច្ចទាំងអស់ មិនត្រូវធ្វើការគាបសង្កត់ទាមទារលុយកាក់ជាថ្នូរ នឹងការបំពេញបែបបទពីប្រជាពលរដ្ឋជាដាច់ខាត។

ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យលោកអភិសន្ដិបណ្ឌិត ស សុខា បន្ទាប់មានពីការលើកឡើងរបស់អ្នករកស៉ីជួលឡានឲ្យជនបរទេសដែលត្រូវបានសមត្ថកិច្ចបង្ក្រាប ពាក់ព័ន្ធបទល្មើស Online Scams ថា រថយន្ដរបស់ខ្លួនដែល ជួលឲ្យជនបរទេសនោះ ត្រូវបានសមត្ថកិច្ចដកហូតជាមួយវត្ថុតាងផ្សេងៗ ហើយមិនទាន់បានប្រគល់មកវិញនោះទេ។ ការបង្ក្រាបនេះ មានរថយន្ដច្រើនដែលត្រូវបានសមត្ថកិច្ចរឹបអូសនៅក្នុងរង្វង់ប្រតិបត្តិការ ពិសេសប្រតិបត្តិការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕