* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រថយន្តដឹកកម្មករដាច់ហ្វ្រាំងក្រឡាប់ នៅស្រុករំដួល បណ្ដាលឲ្យរបួសធ្ងន់៥នាក់ និងរងរបួសស្រាល២៣នាក់

04-06-2026 15:03

(ស្វាយរៀង)៖ ករណីរថយន្តដឹកកម្មករដាច់ហ្វ្រាំងក្រឡាប់នៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ បណ្ដាលឲ្យកម្មករកម្មការិនីរងរបួសចំនួន២៨នាក់ ក្នុងនោះធ្ងន់៥នាក់។

យោងតាមរបាយការណ៍សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករសរុប៣៧នាក់ បណ្ដាលឲ្យកម្មករកម្មការិនីរងរបួសសរុបចំនួន២៨នាក់ ក្នុងនោះ របួសធ្ងន់៥នាក់ នៅចំណុចខាងមុខសាលាបឋមសិក្សាម្រាក ស្ថិតនៅក្នុងភូមិម្រាក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍នេះ ដឹកកម្មករកម្មការិនី មកពីភូមិបឹង ឃុំច្រេស ស្រុកមេសាងខេត្តព្រៃវែង។ បច្ចុប្បន្នក្រុមគ្រូពេទ្យ មន្ទីរពេទ្យបង្អែកសាមគ្គីស្រុករំដួល កំពុងព្យាបាលយ៉ាងយកចិត្តទុកដាក់។

ក្រោយពីកើតហេតុលោក ហែម ស៊ីណា អភិបាលស្រុករំដួល បានចុះទៅដល់មន្ទីរពេទ្យបង្អែកស្រុករំដួល ដើម្បីសួរសុខទុក្ខកម្មករ កម្មការិនី និងចូលរួមសោកស្ដាយនូវហេតុការណ៍ គ្រោះចរាចរណ៍ដែលកើតឡើងនេះផងដែរ៕