BREAKING: អគ្គិភ័យឆេះរោងចក្រផលិតចានស្នោយ៉ាងសន្ធោសន្ធៅ នៅតំបន់គួរស្រូវ ខណ្ឌដង្កោ, សមត្ថកិច្ចកំពុងចេញអន្ដរាគមន៍សង្គ្រោះ (Video inside)

04-06-2026 16:24

(ភ្នំពេញ)៖ នៅវេលាម៉ោងជាង៤រសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ មានករណីអគ្គិភ័យឆាបឆេះរោងចក្រផលិតចានស្នោយ៉ាងសន្ធោសន្ធៅ នៅតំបន់គួរស្រូវ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមសេចក្ដីរាយការណ៍ នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងចេញអន្ដរាគមន៍សង្គ្រោះ ខណៈនៅទីតាំងកើតហេតុ ជាកន្លែងដែលមានរោងចក្រប្រមូលផ្ដុំច្រើន។ ដោយឡែក មូលហេតុមិនទាន់ត្រូវបានគេបញ្ជាក់ឲ្យដឹងនៅឡើយទេ៕