* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្តខ្សែជីវិតរបស់សម្តេចតេជោ ហ៊ុន សែន បានស្តែងឱ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន ជាហេតុនាំឱ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពស់ ហើយងាយបោះបង់ការសិក្សា ជាពិសេសកូនស្រី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ», ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និង ជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឧកញ៉ា វិញ ហួរ ប្រធានសាមគមស៊ីម៉ង់តិ៍កម្ពុជា បានចូលរួមជួយវិទ្យាល័យទ្រៀលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សរុបជាថវិកាប្រមាណ ១០ម៉ឺនដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីការប្រកាសបង្កើតជាផ្លូវការ, សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ, ទាំងក្នុងវិស័យ អាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាងអគារសិក្សា, មន្ទីរពេទ្យ, វត្តអារាម, សារៈមន្ទីរ, ការឧបត្ថម្ភជាសម្លៀកបំពាក់, សម្ភារៈសិក្សា, គ្រឿងឧបភោគ បរិភោគ ដល់សិស្សានុសិស្ស និង កុមារកំព្រាជាដើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ អំពាវនាវមន្ត្រីរាជការ បុគ្គលិក កម្មករ ចៀសវាងដាច់ខាតពីគ្រឿងញៀន បារីអេឡិចត្រូនិក (Vape/E-Cigarette) និងសារធាតុញៀនគ្រប់ប្រភេទ ពិសេសត្រូវបង្ការការឆ្លងមេរោគអេដស៍

04-06-2026 16:47

(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់មន្ត្រីរាជការ បុគ្គលិក កម្មករ-ថែទាំផ្លូវថ្នល់ទាំងអស់ ឱ្យរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបង្ការការឆ្លងមេរោគអេដស៍ ដោយចាត់ទុកការផ្សព្វផ្សាយអប់រំជា «ខែលការពារដ៏រឹងមាំ» សម្រាប់អនាគតរបស់បុគ្គល គ្រួសារ និងសង្គមជាតិទាំងមូល។

ការថ្លែងលើកឡើងរបស់លោក សំ លាងទ្រី ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប និង ០២ បប របស់រាជរដ្ឋាភិបាល ព្រមទាំងការអប់រំចំណេះដឹងស្តីពីមេរោគអេដស៍ ជំងឺអេដស៍ និងផលប៉ះពាល់នៃគ្រឿងញៀន ដែលរៀបចំធ្វើឡើងនៅសាលប្រជុំរបស់មន្ទីរក្រោមអធិបតីភាពលោក សេន ស៊ីហ៊ត់ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ម៉ា ស៊ុនហួត លោក ប៉ាតទ្រី ប៉ាស់ស្តាន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក សំ លាងទ្រី បានថ្លែងថា វត្តមានរបស់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូននាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងសុខុមាលភាពរបស់មន្ត្រីរាជការ និងបងប្អូនកម្មករនៅតាមការដ្ឋាន ដែលជាកម្លាំងស្នូលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅក្នុងខេត្ត។

លោកប្រធានមន្ទីរបានថ្លែងបញ្ជាក់ទៀតថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានខិតខំអនុវត្តការងារផ្សព្វផ្សាយ និងអប់រំជាបន្តបន្ទាប់ តាមរយៈការបញ្ជ្រាបសារអប់រំស្តីពីការបង្ការជំងឺអេដស៍ និងគ្រឿងញៀន ទៅក្នុងវគ្គបណ្តុះបណ្តាលបណ្ណបើកបរ ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ការអប់រំនៅទីតាំងផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ការក្រើនរំលឹកផ្ទៃក្នុង និងយុទ្ធនាការអប់រំក្នុងឱកាសបុណ្យជាតិ ផ្សេងៗ។ជាលទ្ធផល មន្ទីរបានរៀបចំយុទ្ធនាការផ្សព្វផ្សាយចំនួន ២៤ លើក ដោយមានអ្នកចូលរួមសរុប ៥,១៦៩នាក់ ក្នុងនោះស្ត្រីចំនួន ១,៥២៣នាក់។

ទន្ទឹមនឹងលទ្ធផលវិជ្ជមាន លោក សំ លាងទ្រី ក៏បានថ្លែងលើកឡើងពីបញ្ហាប្រឈមមួយចំនួនសម្រាប់ការផ្សព្វផ្សាយ ព្រមទាំងហានិភ័យខ្ពស់របស់ក្រុមកម្មករ ជួសជុល និងថែទាំផ្លូវថ្នល់ ដែលត្រូវធ្វើការនៅតាមការដ្ឋានចល័ត និងតំបន់ដាច់ស្រយាល ងាយប្រឈមនឹងបញ្ហាគ្រឿងញៀន និងការឆ្លងមេរោគអេដស៍។

មួយគ្នានេះ លោក សំ លាងទ្រី បានថ្លែងអំពាវនាវឱ្យមន្ត្រីរាជការ និងបងប្អូនកម្មករទាំងអស់ ត្រូវខិតខំសិក្សាស្វែងយល់ពីចំណេះដឹងដែលទទួលបានពីកម្មវិធីផ្សព្វផ្សាយ និងចៀសវាងដាច់ខាតពីគ្រឿងញៀន បារីអេឡិចត្រូនិក (Vape/E-Cigarette) ស៊ីស្សា និងសារធាតុញៀនគ្រប់ប្រភេទ ព្រមទាំងចូលរួមធ្វើជាអ្នកផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងសហគមន៍ ដើម្បីរួមចំណែកកសាងសង្គមមួយប្រកបដោយសុខភាពល្អ សុវត្ថិភាព៕