* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្តខ្សែជីវិតរបស់សម្តេចតេជោ ហ៊ុន សែន បានស្តែងឱ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន ជាហេតុនាំឱ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពស់ ហើយងាយបោះបង់ការសិក្សា ជាពិសេសកូនស្រី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ», ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និង ជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឧកញ៉ា វិញ ហួរ ប្រធានសាមគមស៊ីម៉ង់តិ៍កម្ពុជា បានចូលរួមជួយវិទ្យាល័យទ្រៀលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សរុបជាថវិកាប្រមាណ ១០ម៉ឺនដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីការប្រកាសបង្កើតជាផ្លូវការ, សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ, ទាំងក្នុងវិស័យ អាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាងអគារសិក្សា, មន្ទីរពេទ្យ, វត្តអារាម, សារៈមន្ទីរ, ការឧបត្ថម្ភជាសម្លៀកបំពាក់, សម្ភារៈសិក្សា, គ្រឿងឧបភោគ បរិភោគ ដល់សិស្សានុសិស្ស និង កុមារកំព្រាជាដើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តុលាការខេត្តកំពត សម្រេចផ្តន្ទាទោសជនជាតិចិន៥នាក់ និងភូមាម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មដោយមានទារុណកម្មអំពើឃោរឃៅ

04-06-2026 16:58

(កំពត)៖ អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានឲ្យដឹងថា កាលពីថ្ងៃ ទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកំពត បានបើកសវនាការជំនុំជម្រះលើ សំណុំរឿងព្រហ្មទណ្ឌលេខ៥៩១ ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលមានជនជាប់ចោទឈ្មោះ WEI HUAN MO ជនជាតិចិន, ឈ្មោះ LIU LONG FU ជនជាតិចិន, ឈ្មោះ AYE AYE ជនជាតិភូមា,ឈ្មោះ ZHAO YANG LONG ជនជាតិចិន,ឈ្មោះ XIE SAN JIANG ជនជាតិចិន និងឈ្មោះ LIN XIN ជនជាតិចិន ក្រោមការចោទប្រកាន់របស់តំណាងអយ្យការពីបទ «ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ» ប្រព្រឹត្តនៅចំណុចអគារមួយកន្លែង នៅចំណុចគីឡូម៉ែត្រ លេខ២៦ (លើភ្នំបូកគោ) ស្ថិតក្នុងភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញាត្តិ មាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ។

ក្រោយពីការធ្វើកិច្ចពិភាក្សាដេញដោលលើជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់រួចមកឃើញថា មានភស្តុតាង និងពិរុទ្ធភាពគ្រប់គ្រាន់ លើជនជាប់ចោទទាំង៦នាក់ខាងលើ។ ហេតុដូច្នេះក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកំពត បានប្រកាសជាសាធារណៈ នូវសាលក្រមព្រហ្មទណ្ឌ លេខ ៣២១ (គ) ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដោយបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទ ដូចខាងក្រោម ៖

១៖ ឈ្មោះ WEI HUAN MO ភេទប្រុស កើតថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៨៤ ជនជាតិចិន
២៖ ឈ្មោះ LIU LONG FU ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន
៣៖ ឈ្មោះ AYE AYE (អាយ អាយ) ភេទប្រុស កើតឆ្នាំ២០០៤ ជនជាតិភូមា
៤៖ ឈ្មោះ ZHAO YANG LONG ភេទប្រុស កើតថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៨៧ ជនជាតិចិន
៥៖ ឈ្មោះ XIE SAN JIANG ភេទប្រុស កើតថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៩២ ជនជាតិចិន
៦៖ ឈ្មោះ LIN XIN ភេទប្រុស កើតថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៩៣ ជនជាតិចិន

អ្នកទាំង៦នេះ ត្រូវបានដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗ អស់មួយជីវិត ពីបទ «ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ» ប្រព្រឹត្តនៅអគារមួយកន្លែង នៅចំណុចគីឡូម៉ែត្រលេខ២៦ (លើភ្នំបូកគោ) ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តិឱ្យ ផ្តន្ទាទោសតាម មាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងសម្រេចរឹបអូសវត្ថុដែលចាប់យកពាក់ព័ន្ធបទល្មើស ខាងលើផងដែរ៕