ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៦ និងពិធីបុណ្យឆ្លងសាលាឆទានស្ពានមាត់ទន្លេ ដើម្បីសម្តែងការដឹងគុណចំពោះ បឹងទន្លេសាប នឹងប្រព្រឹត្តទៅនាចុងសប្តាហ៍នេះ
04-06-2026 18:12
(សៀមរាប)៖ សូមស្វាគមន៍ និងអញ្ជើញចូលរួម «ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៦ និង «ពិធីបុណ្យឆ្លងសាលាឆទានស្ពានមាត់ទន្លេ ដើម្បីសម្តែងការដឹងគុណចំពោះ បឹងទន្លេសាប ដែលនឹងប្រព្រឹត្ត ទៅក្នុងរយៈពេល ២ថ្ងៃ នាចុងសប្តាហ៍នេះ នៅថ្ងៃសៅរ៍ ទី៦ និងថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ នៅសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក។
+កម្មវិធីបុណ្យថ្ងៃទី១
ថ្ងៃសៅរ៍៦រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦
-វេលាម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង ៨:៣០នាទីព្រឹក
-កម្មវិធីរត់កម្សាន្តក្នុងព្រៃគុហ៍សហគមន៍កំពង់ភ្លុក/ Kampong Phluk Community 3km Fun Run
-វេលាម៉ោង ៨:៣០នាទីព្រឹក ដល់ថ្ងៃត្រង់
-ការប្រកួតបាល់ទះសហគមន៍កំពង់ភ្លុក / Community Volleyball Tournament
-វេលាម៉ោង ៤:០០នាទីរសៀល ដល់ម៉ោង១០៖០០យប់
-កម្មវិធីក្បួនដង្ហែរព្យុះហយាត្រាសហគមន៍កំពង់ភ្លុក ដើម្បីប្រារព្ធពិធីបុណ្យឆ្លងសាលាឆទានស្ពានមាត់ទន្លេ
-ពិធីបើកព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានលើកទី៤ ឆ្នាំ២០២៦
-ពិធីបួងសួងនិងបណ្តែតប្រទីបដឹងគុណដល់បឹងទន្លេសាប
-ការតាំងពិព័រណ៍ផលិតផលសហគមន៍
-សកម្មភាពកម្សាន្តសប្បាយ
-និងការសម្តែងល្ខោនបាសាក់
កម្មវិធីសាសនា
-វេលាម៉ោង ៣:៣០នាទីរសៀល ដល់ម៉ោង៦ៈ០០ល្ងាច
-ជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ ពិធីសែនក្រុងពាលី លើកទង់បុណ្យ និងបំបួសភ្នំខ្សាច់
-សមាទានសីលនិងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត
-អញ្ជើញភ្ញៀវកិត្តិយសពិសារភោជនាអាហារ
+កម្មវិធីបុណ្យថ្ងៃទី២
ថ្ងៃអាទិត្យ ៧ រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦
- វេលាម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ៩:០០នាទីព្រឹក
-កម្មវិធីជិះកង់កម្សាន្តចំនួន ១.០០០កង់ ឆ្ពោះទៅកាន់ឃុំកំពង់ភ្លុក របស់រដ្ឋបាលស្រុកប្រាសាទ-បាគង
-វេលាម៉ោង ៨:៣០នាទីព្រឹក ដល់ម៉ោង ១០:០០នាទីព្រឹក
-កម្មវិធី “កីឡាអ្នកចម្បាំងទន្លេសាប”
-ការប្រណាំងទូកអុំស្ត្រី
-ការប្រកួតរត់កាត់វាលភក់
-ជិះកង់កម្សាន្ត
-ការប្រកួតបង់សំណាញ់
-ការប្រកួតដោះសំរាមប្លាស្ទិកដែលជាប់ស្លាបចក្រកាណូត
-ការប្រកួតបាល់ទះវគ្គផ្តាច់ព្រ័ត្រ
កម្មវិធីសាសនា
-វេលាម៉ោង ៧:០០នាទីព្រឹក ប្រគេនយាគូដល់ព្រះសង្ឃ
-វេលាម៉ោង ៨:០០នាទីព្រឹក និមន្តធម្មកថិកសម្តែងធម៌ទេសនា
-វេលាម៉ោង ១០:០០នាទីព្រឹក ពិធីរាប់បាត្រ និងវេរភត្តាហារប្រគេនដល់ព្រះសង្ឃ
-វេលាម៉ោង ១១:០០នាទីព្រឹក
-អញ្ជើញភ្ញៀវកិត្តិយសពិសារភោជនាអាហារជាកិច្ចបង្ហើយបុណ្យ៕




