រដ្ឋលេខាធិការ ឈួន វិន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
05-06-2026 09:41
(ភ្នំពេញ)៖ លោក ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទុកលើអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែឧសភា និងលើកទិសដៅការងារប្រចាំខែមិថុនា របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ដោយមានការចូលរួមពីលោកអនុរដ្ឋលេខាធិការទទួលបន្ទុក លោកទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះទាំង៣ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារ ការអនុវត្តផែនការសកម្មភាព ដែលអគ្គនាយកដ្ឋានសម្រេចបាននៅក្នុងខែឧសភា និងទិសដៅត្រូវបន្តអនុវត្តនៅខែមិថុនា ដើម្បីវាយតម្លៃពីលទ្ធផលការងារ ជំរុញការសិក្សាបច្ចេកវិទ្យាថ្មីៗដើម្បីសម្រួលដល់ការអនុវត្តការងារប្រចាំថ្ងៃ ឱ្យបានទាន់ពេលវេលា ឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព ក្នុងការអនុវត្តផែនការសកម្មភាពរួម និងការបំពេញតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានឱ្យកាន់តែល្អប្រសើរថែមទៀត។
នាឱកាសនោះលោក ឈួន វិន បានផ្ដល់អនុសាសន៍ណែនាំ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងបំពេញការងារ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីទាំងអស់នៃអគ្គនាយកដ្ឋាន សូមបន្តបំពេញការងារទៅតាមតួនាទីភារកិច្ច ដើម្បីធ្វើយ៉ាងណាឱ្យសម្រេចបាននូវប្រសិទ្ធភាពការងារខ្ពស់ ស្របតាមផែនការដែលបានគ្រោងទុក៕


























