* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាននៅកម្ពុជា

05-06-2026 10:01

(ភ្នំពេញ)៖ រដ្ឋាភិបាលអាល្លឺម៉ង់ (តាមរយៈទីភ្នាក់ងារ GIZ និងអង្គការដៃគូផ្សេងៗ) បានបញ្ជាក់ពីការប្តេជ្ញាចិត្តគាំក្រសួងបរិស្កាន ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សធនធានធម្មជាតិ តាមរយៈគម្រោង ការគ្រប់គ្រងសំណល់ និងសេដ្ឋកិច្ចបៃតង។

ប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយលោក Christof Weigelmeier, អនុប្រធានបេសកកម្មនិងសហប្រតិបត្តិការ ស្ថានឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោកបណ្ឌិត Matthias Bickel, នាយកប្រចាំប្រទេស អង្គការ GIZ បានទទួលការអនុញ្ញាត ជួបពិភាក្សាការងារ ជាមួយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នាទីស្តីការក្រសួងបរិស្ថាន។

លោក Christof Weigelmeier បានបញ្ជាក់ពីការគាំទ្ររបស់ប្រទេសអល្លឺម៉ង ជាពិសេសអង្គការ GIZលើគម្រោងគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការកាត់បន្ថយនិងការកែច្នៃសំរាមនិងសំណល់ប្លាស្ទិក គម្រោងអភិរក្សតំបន់កោះស្រឡៅ ក្នុងខេត្តកោះកុង ដែលផ្តោតលើការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការថែរក្សាជីវចម្រុះ។

ប្រទេសអាល្លឺម៉ង់ បាននឹងកំពុងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តសកម្មភាពផ្តោតលើផែនការជាតិរួមចំណែក ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣របស់ប្រទេសកម្ពុជា យុទ្ធសាស្ត្រ NDC 3.0 ក្នុងគោលដៅជួយគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិក និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ឱ្យមានភាពធន់នឹងអាកាសធាតុ និងរីកចម្រើនរុងរឿង។

ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា កម្ពុជាត្រូវបានចាត់ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អលេខ១ លើពិភពលោក ស្របពេលដែលក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលរួមជាមួយដៃគូអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន ធ្វើការរួមគ្នាលើកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់ សេដ្ឋកិច្ចសហគមន៍មូលដ្ឋានឱ្យស្របតាមគោលដៅអភិវឌ្ឍន៍ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។

លោករដ្ឋមន្រ្តី បានថ្លែងរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើជីវភាពសហគមន៍មូលដ្ឋាន ព្រោះការអភិរក្សធនធានធម្មជាតិ មិនអាចទទួលបានជោគជ័យឡើយ ប្រសិនបើប្រជាពលរដ្ឋ ខ្វះមុខរបរ និងប្រាក់ចំណូលការលើកកម្ពស់ជីវភាពជួយកាត់ផ្តាច់ការការពឹងផ្អែកលើ អនុផលព្រៃឈើ ការកាប់ឈើ ឬការបរបាញ់សត្វ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ក្រសួងបរិស្ថានបាននិងកំពុងជំរុញគម្រោងអភិវឌ្ឍន៍ គោលដៅលំហែបៃតង ក្នុងតំបន់ការពារធម្មជាតិ ស្របតាមអនុសាស្រ្តដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ បង្កើតចំណូលផ្ទាល់ដល់សហគមន៍មូលដ្ឋានទាំងអស់៕