ឯកអគ្គរាជទូត ជុន សុវណ្ណារិទ្ធ៖ ទីម័រខាងកើត មានសក្តានុពលខាងថាមពល ខណៈកម្ពុជាខាងកសិកម្ម ដែលអាចជួយគ្នាទៅវិញទៅមក (Video inside)

05-06-2026 10:38

(ឌីលី)៖ លោក ជុន សុវណ្ណារិទ្ធ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសទីម័រខាងកើត (សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ) បានឲ្យដឹងថា ទីម័រខាងកើត មានសក្តានុពលខាងវិស័យថាមពល ខណៈកម្ពុជាខាងវិស័យកសិកម្ម ដែលអាចជួយគ្នាទៅវិញទៅមកបាន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យរីកលូតលាស់ថែមទៀត។

លោកលើកឡើងបែបនេះ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានកម្ពុជា នៅរដ្ឋធានីឌីលី នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសលោកអញ្ជើញចូលរួមក្នុងពិធីសម្ពោធថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់ទីម័រខាងកើត ដែលជួយអភិវឌ្ឍដោយក្រសួងប្រៃសណីយ និងទូរគមនាគកមន៍ នៃព្រះរាជាណាចក្រកម្ពុជា៕

ខាងក្រោមនេះជាវិដេអូ៖